Top Ad unit 728 × 90

ថ្មីៗ

randomposts

ស្គាល់ ​ផ្លែ​ដូង យូរហើយ តែមិនដែលដឹងថាវា បង្កប់​នូវ​អាថ៌កំបាំង ដល់ម្លឹងទេ !!

ផ្លែ​ដូងគឺជា ផ្លែ​ឈើ​ធម្មជាតិ​មួយប្រភេទ ដែល​មាន​ឈ្មោះ​តាំង​ពី​អតីត​កាល​មក ហើយប្រជាជនខ្មែរគ្រប់រូបគឺច្បាស់ជាស្គាល់វា ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនបានដឹងថា​ផ្លែឈើ​មួយ​ប្រភេទនេះ ​មាន​បង្កប់​នូវ​អាថ៌កំបាំង​​យ៉ាងណានោះទេ។


ហេតុអ្វី​បាន​ជា​បុព្វ​ជន​ខ្មែរ ដាក់​ឈ្មោះ​ផ្លែ​ឈើ​នេះ​ថា​ជា “ផ្លែ​ដូង”? យើង​ដឹង​ហើយ​ថា​ ផ្លែ​ឈើមួយនេះ បើចង់ហូបវាលោះត្រាតែមានអ្នកឡើងបេះ ព្រោះភាគច្រើនវាមានកម្ពស់ខ្ពស់ ដូចនេះគេតែងប្រើពាក្យថាឡើង “បេះដូង”។ ​ពាក្យថា “បេះដូង” ​នេះ​វា​ដូច​នឹងឈ្មោះ​ដុំសាច់​មួយ​ដុំនៅ​ក្នុង​ទ្រូង​របស់​យើង​គ្រប់​គ្នាគឺ​ “បេះដូង” ដែលជាទី​សំណាក់​របស់​ចិត្ត ព្រោះ​អ្នក​ប្រាជ្ញ គាត់​ពុំដែល​ដាក់​នាម​អ្វី​មួយ ដោយ​មិន​មាន​ន័យ​បង្កប់​ក្នុង​ពាក្យ​នោះ​ឡើយ។

តើផ្លែដូង​មាន​លាក់​អ្វីខាង​ក្នុង? ច្បាស់ណាស់នៅក្នុងផ្លែដូងគឺមានលាក់​ទឹក ចំណែក​បេះដូង​មនុស្ស​ក៏មាន​លាក់​ទឹកដែរ។

– តើក្នុងផ្លែដូង និងបេះដូងរបស់មនុស្សមានលាក់ទឹកអ្វីនៅខាងក្នុង?

នៅក្នុងបេះដូងមនុស្សគឺមានលាក់ទឹកចិត្ត​ទឹក​ចិត្ត ហើយ​ក្នុង​ទ្រឹស្ដី​ព្រះ​សម្មាសម្ពុទ្ធ បាន​សំដែង​ថា ទឹកនេះ​តែង​ប្រែប្រួល​ទៅ​តាម​ចិត្ត ចិត្ត​ល្អ​ទឹក​ថ្លា ចិត្ត​មាន​ទុក្ខ ឬ​អាក្រក់​​ ទឹក​ល្អក់ ហើយចំណែក​ផ្លែដូង​ក៏មាន​លាក់​ទុក​នូវ​ទឹក​ និងមានន័យដូច​បេះដូង​ដែរ។

– តើផ្លែ​ដូង​មាន​ប៉ុន្មាន​ស្រទាប់ ហើយមានអត្ថន័យអ្វីខ្លះ?

ផ្លែ​ដូងមាន៤ស្រទាប់គឺ៖ ១.សំបក ២.ស្រកី ៣.លលាដ៏ ៤.សាច់។ តើបួន​នេះ ប្រៀប​ធៀប​ទៅ​នឹង សំបក ដូច មេត្តា, ស្រកី ដូច ករុណា, លលាដ៏ ដូច មុទុតា, និង ​សាច់ ដូច ឧបេក្ខា។

ចំណែក​ឯបេះដូង​មនុស្ស​វិញ ក៏លាក់​ទុក​ក្នុង​ស្រទាប់ បួន ដែរ គឺ​ស្រទាប់​ទីមួយ គឺ​ស្បែក, ស្រទាប់​ទីពីរ គឺ​សាច់, ស្រទាប់​ទីបី គឺ​សរសៃ និង​ស្រទាប់​ទីបួន គឺ​ឆ្អឹង។ បក​ស្រទាប់​ទាំងបួននេះ​ចេញ ទើប​ឃើញ​ទឹក​នៅ​ក្នុង​បេះដូង គឺ​ទឹក​ចិត្ត ទឹក​ចិត្តនេះ​ហើយ​ដែល​បង្កប់​នូវ​ធម៌បួន​ហៅ​ថា ព្រហ្ម​វិហារ​ធម៌ (ធម៌​ជា​ដំបូល​សំរាប់​ឲ្យកូន​ប្រុស​ស្រីជ្រក)។

ដូចនេះហើយតាមប្រពៃណីខ្មែរយើងតាំងពីបុរាណមក គេតែងយកផ្លែដូងធ្វើជាគ្រឿងសម្រាប់បូរជា ក្នុងកម្មវិធីផ្សេងៗ ដូចជារំដោះគ្រោះជាដើម។ តែសម្រាប់ផ្លូវវិជ្ជសាស្ត្រ ក៏អាចប្រើជាឪសថសម្រាប់ព្យាបាលជំងឺផ្សេងៗផងដែរ។៕


ប្រភព​ពី​ប្លុក៖ somecambodia
ស្គាល់ ​ផ្លែ​ដូង យូរហើយ តែមិនដែលដឹងថាវា បង្កប់​នូវ​អាថ៌កំបាំង ដល់ម្លឹងទេ !! Reviewed by Mong Kul on 9:33 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.