មាន់បុកអង្ក្រង
គ្រាន់តែលឺឈ្មោះអាហារមួយមុខនេះប្រិយមិត្តច្បាស់ជាប្លែកអារម្មណ៍ជាមិនខាន ព្រោះមិនសូវមានអ្នកស្គាល់ហើយធ្វើញ៉ាំនោះទេ។ ប៉ុន្តែថ្ងៃនេះប្រិយមិត្តអាចសាកល្បងជាមួយនឹងខ្មែរប្រពៃទាំងអស់គ្នា។
+ គ្រឿងផ្សំ៖- សាច់មាន់ ៤០០ក្រាម ចៀន ឬអាំងឱ្យឆ្អិនហាន់តូចល្មម (ប្រឡាក់អំបិលជាមួយប៊ីចេងបន្តិចៗ)
- អង្ក្រងលីងឆ្អិន កន្លះចាន
- ប្រហុកអាំងឆ្អិន កន្លះស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- អំបិល បន្តិច
- ស្ករស ២ស្លាបព្រាកាហ្វេ
- ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- ខ្ទឹមក្រហម ១ដុំ
- ខ្ទឹមស ៣កំពឹស
- ត្រសក់, ជីស្លឹកវែង, ដើមចេក មួយមុខបន្តិចធ្វើជាអន្លក់
- ម្ទេសហាន់ ដាក់តាមការចូលចិត្ត(ដាក់ពេលញ៉ាំ ឬបុកចូលក៏បាន)
+ វិធីធ្វើ៖
១. មុនដំបូងយកអង្ក្រងលីងរួចហើយមកបុកជាមួយប្រហុកអាំងឆ្អិន ពេលបុករួចរាល់ដួសទុកដោយឡែកសិន។
២. យកខ្ទឹមស និងខ្ទឹមក្រហមមកដាក់បុកឱ្យម៉ត់ បន្ទាប់មកដាក់អង្ក្រងដែលបុកជាមួយប្រហុករួចដាក់ចូលបុកមួយភ្លេតទៀត។
៣. ដាក់គ្រឿងចូលមាន ទឹកត្រី, អំបិល, ស្ករស, ប៊ីចេង, ទឹកក្រូចឆ្មា និងសាច់មាន់បុកចូលគ្នាទាំងអស់ឱ្យចូលរស់ជាតិអាចយកវាមកញ៉ាំផ្ទាប់ជាមួយអន្លក់បានហើយ៕
មាន់បុកអង្ក្រង
Reviewed by Mong Kul
on
10:57 PM
Rating:
No comments: