មិននឹកស្មានថា ផ្លែប៉េងប៉ោះ ជាម៉ាសថែរក្សាសម្រស់យ៉ាងពូកែ ត្រឹម ៧ថ្ងៃ
ផ្លែប៉េងប៉ោះ គឺជាប្រភេទបន្លែស្រស់យ៉ាង ដែលសម្បូរដោយវិតាមីន និងសារធាតុចិញ្ចឹមជាច្រើន។ ដូចគ្នានេះផងដែរ ផ្លែប៉េងប៉ោះទុំ យើងអាចយកវាមកបង្កើតជាម៉ាសធម្មជាតិមួយប្រភេទ ដែលនឹងផ្តល់ឱ្យអ្នកនូវសម្រស់ស្រស់ស្អាត ព្រមទាំងអាចសម្អាតស្បែករបស់អ្នកតាំងពីស្រទាប់ខាងក្នុង។
អ្នកនឹងឃើញលទ្ធផលបន្ទាប់ពីប្រើប្រាស់វាបាន៧ថ្ងៃ ការលាងសម្អាតផ្ទៃមុខរបស់អ្នកមានន័យថា គឺជាការលាងជម្រះ និងជម្រុះរាល់ស្នាមអុជខ្មៅ គ្រាប់មុន មុនក្បាលខ្មៅ និងស្នាមជាំ បញ្ហាមុនជាំផ្ទៃមុខជាដើម។
ដំណាក់កាលទី១៖ អំបិល និងផ្លែប៉េងប៉ោះទុំ
ជាដំបូងអ្នកត្រូវកាត់ផ្លែប៉េងប៉ោះជា២ចំហៀង ក្រោយមកប្រើអំបិល១ស្លាបព្រាបាយមករោយពីលើផ្លែប៉េងប៉ោះ១ចំហៀង ក្រោយមកប្រើវាមកជូតត្រដុសថ្នមៗ លើផ្ទៃមុខនិងករបស់អ្នក។
ដំណាក់កាលទី២៖
- ចាក់អំបិល១ស្លាបព្រាបាយ ចូលទៅក្នុងកូនចានតូចមួយ បន្ទាប់មកបន្ថែមចំណិតប៉េងប៉ោះ២ ទៅ៣ចំណិត។
- សូមប្រើសមមួយមកបំបែក និងលាយគ្រឿងផ្សំទាំងពីនេះ បញ្ចូលគ្នាឱ្យបានសព្វល្អ។
- អ្នកអាចប្រើប្រាស់សំលីស្អាតមួយ មកផ្សើមនឹងល្បាយមួយនេះ រួចយកមកជូតលាបលើផ្ទៃមុខនឹងករបស់អ្នក មួយស្រទាប់ហើយមួយស្រទាប់ទៀត អោយបានច្រើនដងនិងច្រើនសា។
- សូមលាងសម្អាតផ្ទៃមុខនិងករបស់អ្នក បន្ទាប់ពីរងចាំអស់រយៈពេល៣០នាទី៕
មិននឹកស្មានថា ផ្លែប៉េងប៉ោះ ជាម៉ាសថែរក្សាសម្រស់យ៉ាងពូកែ ត្រឹម ៧ថ្ងៃ
Reviewed by Mong Kul
on
10:54 PM
Rating:
No comments: