Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ បង្អែមខ្នុរខ្ចប់បាយដំណើប

គ្រឿងផ្សំ 
  • អង្ករដំណើប 200g
  • ខ្ទិះដូង 100ml
  • ស្លឹកតើយ ៣ទង កិន ឬបុកយកតែទឹក
  • ដូងកោសជាសរសៃៗ
  • អំបិលបន្តិច
  • សាច់ខ្នុរហែកជាចំណិតៗ
 វិធីធ្វើ 
  1. យកអង្ករដំណើបត្រាំជាមួយទឹកស្អាត និងចែកជា ៣ផ្នែក ។ ១ផ្នែកត្រាំជាមួយទឹកស្លឹកតើយ ១ផ្នែកទៀតត្រាំជាមួយទឹកថែមពណ៌ផ្កាឈូក និង១ផ្នែកទៀតត្រាំជាមួយទឹកធម្មតារយៈពេល២-៣ម៉ោងក្នុងទឹក ឬពេញមួយយប់ បន្ទាប់មកលាងអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។ 
  2. លាយអង្ករដំណើបជាមួយអំបិលបន្តិច (លាយទាំង៣ផ្នែក) រួចដាក់ចូលឆ្នាំងចំហុយរយៈពេល១០នាទី ។ បន្ទាប់ពី១០នាទី ចាក់ខ្ទិះដូង១/៣ចូល រួចច្របល់ចូលគ្នាឱ្យបានសព្វ ចំហុយរយៈពេល៧នាទីទៀត។ 
  3. បន្ទាប់ពី៧នាទីនោះមក ចាក់ទឹកខ្ទិះដូងដែលនៅសល់ចូលទាំង៣ផ្នែក រួចច្រលប់ឱ្យសព្វ ចំហុយ 7-10នាទីទៀតរួចបិតភ្លើង ។ យកបាយដំណើបដាក់ចូលក្នុងសាច់ខ្នុរ រួចដាក់សរសៃដូង ។ បើចូលចិត្តខ្ទិះដូង ឬល្ង ឬសណ្ដែកដី អាចដាក់ពីលើបានដើម្បីបង្កើនរសជាតិ។
វិធីធ្វើខ្ទិះដូង 
  1. យកខ្ទិះដូង២០០មីលីលីត្រ ស្ករស២០ក្រាម និងអំបិលបន្តិចដាក់រម្ងាស់ បន្ទាប់មកលាយម្សៅឆា ១/២ ស្លាបព្រាបាយលាយជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងទឹកខ្ទិះដូង រួចកូរឱ្យសព្វចាំខាប់ហើយលើកចេញ។

របៀបធ្វើ បង្អែមខ្នុរខ្ចប់បាយដំណើប Reviewed by Mong Kul on 10:43 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.