ខឹងគយទារលុយច្រើន យករទេះបិទព្រំដែន ប៉ោយប៉ែត
បន្ទាយមានជ័យ ៖ កម្មករអូសរទេះដឹកទំនិញចម្រុះ បានលើកគ្នាយករទេះដាក់បិទស្ពានព្រំដែន នៅព្រឹកថ្ងៃទី២៩ មីនា ដោយសារខឹងសម្បានឹងគយថៃទារលុយថ្លៃពេក ដែលក្នុងមួយរទេះ៥០០បាតទៅ១.០០០បាត ដែលពួកគាត់យល់ថា ពិបាករកស៊ីណាស់បើគយថៃតម្រូវបែបនេះ ។
ការតវ៉ានេះក្រុមកម្មករបាននាំគ្នាយករទេះតូចធំដាក់បិទពេញលើស្ពានព្រំដែន ប៉ុន្តែខាងផ្លូវថ្មើរជើងទាំងសងខាង អ្នកដំណើរអាចដើរទៅមកជាធម្មតា ។ បន្ទាប់ពីក្រុមកម្មករលើកគ្នាដាក់រទេះបិទស្ពានព្រំដែនពាក់កណ្តាលខាងខ្មែរ បែរជាខាងថៃ ឃើញដាក់ដំបងតូចធ្វើជាបារាសទទឹងខាងដីថៃ ក្បែរស្ពានព្រំដែន មិនឲ្យរទេះនិងយានយន្តរបស់ខ្មែរឆ្លងកាត់ដូចគ្នា ។
ក្រុមកម្មករអូសរទេះខ្មែរលើកឡើងថា មុនការតវ៉ាពួកគេបានដាក់ពាក្យទៅស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឲ្យជួយអន្តរាគមន៍ទៅភាគីថៃ ឲ្យបញ្ឈប់ការយកថ្លៃពីរទេះព្រោះវាជាទំនិញរបស់ថៃ ដែលបានទិញត្រឹមត្រូវមិនមែនជារបស់លួចឆក់នោះទេ ។ ពួកគាត់ថា លិខិតដាក់សុំអន្តរាគមន៍ជួយនោះជាង១ខែហើយ បែរជាពុំមានលទ្ធផល ឬការឆ្លើយតបនោះទេ ។ ម្យ៉ាងខាងថៃនៅតែបន្តទារថ្លៃរទេះដឹកទំនិញថ្លៃដដែល ក្នុង១រទេះពី៥០០ទៅ១០០០បាតប្រាក់ថៃ តាមទំនិញតិចច្រើន ទើបពួកគាត់កើតទុក្ខមិនសុខចិត្តលើកគ្នាតវ៉ាដាក់រទេះបិទស្ពានព្រំដែនតែម្តង ។
ពួកគាត់បន្តថា ការតវ៉ានេះក្នុងគោលបំណងសុំឲ្យភាគីថៃបញ្ឈប់ការយកថ្លៃរទេះដឹកទំនិញក្នុងតម្លៃខ្ពស់តទៅទៀត ។ យ៉ាងណាក៏ដោយការតវ៉ាបិទស្ពានខាងលើ ត្រូវបានរំសាយវិញទាំងសងខាង ខណៈមន្ត្រីនិងសមត្ថកិច្ចប្រចាំច្រកទ្វារនៃប្រទេសទាំង២ រួមទាំងតំណាងកម្មករបានជួបចរចាគ្នាលើទឹកដីថៃ ។
សមត្ថកិច្ចកម្ពុជាបានប្រាប់ថា ការចរចាបានឈានដល់ការយោគយល់គ្នាទុកឲ្យអាជ្ញាធរ និងមន្ត្រី ព្រមទាំងសមត្ថកិច្ចជាប់ព្រំដែនជួបគ្នា ដើម្បីរកដំណោះស្រាយនាពេលខាងមុខ ពោលគឺបញ្ចៀសឲ្យបាននូវការបាត់បង់សណ្តាប់ធ្នាប់ធ្វើឲ្យប៉ះពាល់ដល់លំហូរទំនិញសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមច្រកទ្វារអន្តរជាតិខាងលើនេះ ។ សមត្ថកិច្ចបន្តថា ខាងភាគីគយថៃបានសុំឲ្យគ្រប់រទេះដឹកទំនិញចេញពីដីរបស់គេ មិនឲ្យលើសកំណត់ទឹកប្រាក់៥ម៉ឺនបាតឡើយ បើលើសត្រូវទៅសុំវិក្កយបត្រ ដើម្បីនាំទំនិញចេញ(ទំនិញអត់ឯកសារ) ។
ជុំវិញបញ្ហាខាងលើលោក វួច អូន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រាប់កោះសន្តិភាពថា ការណ៍ពិតក្រុមកម្មករបានដាក់ពាក្យសុំឲ្យខាងលោកជួយអន្តរាគមន៍ ទៅភាគីថៃមែន ។ លោកបន្តថា មិនបានព្រងើយកន្តើយទេ គឺបានរាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយៗក៏បានបញ្ជូនឯកសារទៅស្ថានកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវថៃ ដើម្បីដោះស្រាយបញ្ហាហ្នឹង ។
លោកថា ជាការឆ្លើយតបអគ្គកុងស៊ុល ទើបផ្លាស់ប្តូរមកថ្មី លោក ហ៊ុន សារឿន ថា បានណាត់ជាមួយមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធថៃរួចហើយៗគ្រោងជួបពិភាក្សាគ្នា នៅរសៀលថ្ងៃទី៣០ មីនា បែរជាកម្មករលើកគ្នាតវ៉ាដាក់រទេះបិទស្ពាន មុនពេលមានដំណោះស្រាយទៅវិញ។ តាមព័ត៌មានចុងក្រោយពីតំណាងកម្មករនិយាយថា ពេលនេះភាគីថៃ ព្រមយកតម្លៃរទេះដឹកទំនិញដូចដើមវិញហើយ គឺ១រទេះពី១០០ទៅ២០០បាត តាមទំនិញតិចច្រើន ហើយដាក់កំណត់ឲ្យដឹកទំនិញក្នុងរទេះមិនឲ្យលើសពីទឹកប្រាក់៥ម៉ឺនបាត បើលើសគេតម្រូវឲ្យរាល់រទេះទៅសុំវិក្កយបត្រនាំចេញ ៕

Reviewed by Mong Kul
on
12:13 AM
Rating:
No comments: