វិធីធ្វើ បង្អែមតៅស៊ន
គ្រឿងផ្សំ
- សណ្តែកបាយលឿង ៣០០ ក្រាម
- ទឹកខ្ទិះដូងដើម នឹងខ្ទិះដូងចុង
- ស្ករស ៤០០ក្រាម
- ម្សៅឆា ៤០ក្រាម
- អំបិល ១ ស្លាបព្រាកាហ្វេ
- នំឆាខ្វៃ កាត់ដុំៗ
វិធីធ្វើ
- ត្រូវត្រាំសណ្តែកបាយលឿង ឲ្យបានរីកសិនប្រហែលជា ១៥ នាទី បន្ទាប់មកធ្វើការលាងវាឲ្យស្អាតទុកមួយអន្លើ ។
- ដាក់ដាំទឹកខ្ទិះដូងចុងក្នុងឆ្នាំង ចូលរងចាំឲ្យវាពុះ រួចដាក់សណ្តែកចូលរំងាស់ រហូតសណ្តែកធុយរីក។
- ពេលសណ្ដែកឆ្អិន ដាក់ម្សៅឆាក្នុងចានចង្កឹះដាក់ទឹកកូរអោយរលាយម្សៅ រួចចាក់ចូលទៅក្នុងឆ្នាំងសណ្ដែក ត្រូវកូររហូត ក្រោយមកដាក់ស្ករស អំបិលចូលកូរអោយសព្វរហូតបង្អែមខាប់ ភ្លក់រសជាតិតាមចំណូលចិត្ត រួចសឹមលើចុះជាការស្រេច។
- ក្រោយមកដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញ៉ាំអ្នកគួរតែមានបន្ថែមទឹកខ្ទិះដើមពីលើ បន្ទាប់មកកាត់ឆាខ្វៃដុំៗ ជាការស្រេច។
វិធីធ្វើ បង្អែមតៅស៊ន
Reviewed by Mong Kul
on
10:43 PM
Rating: