សាហាវ!! លួចកង់គេចេះ ត្រូវមនុស្សមួយភូមិវាយរហូតដល់ស្លាប់
ឥណ្ឌូនេស៊ី៖ ហេតុការណ៍ដ៏ព្រៃផ្សៃមួយ បានកើតឡើង ធ្វើអោយកក្រើកក្នុងបណ្តាញសង្គម ដោយគេបានឃើញ អ្នកស្រុកមួយភូមិ បានលើគ្នាមកវាយសម្លាប់យុវជនម្នាក់ គ្រាន់តែគ្នាលួចកង់គេ យកមកជិះលេងសោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃ៣ មិនា ឆ្នាំ២០១៧ នៅក្នុងភូមិមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី ។ បុរសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ អូសា មីត្រាស់ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់ ក្នុងប្រឡាយទឹកស្រះមួយកន្លែង យ៉ាងព្រៃផ្សៃ និងអាណោចអាធមជាទីបំផុត ។
មន្ត្រីអង្គការសិទ្ធិមនុស្សប្រចាំតំបន់នេះ បាននិយាយថា នេះគឺជាទារុណកម្មប្រឆាំងសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរមួយ នៅក្នុងប្រទេសនេះ ដោយប្រជាជនមិនគួរណា កាត់ទោសក្មេងប្រុសម្នាក់នោះ ដល់ថ្នាក់សម្លាប់ចោលនោះទេ ដោយទោសគាត់ ត្រឹមតែលួចកង់ជិះលេង ក្នុងភូមិតែប៉ុណ្ណោះ ហើយគួរតែបញ្ជូនគាត់ទៅតុលាការ ទើបត្រូវ ។
នេះគឹជាសកម្មភាពដ៏អាក្រក់មួយ ដែលមនុស្សមួយភូមិ បានព្រួតគ្នាវាយ និងដាក់ទណ្ឌកម្មក្មេងប្រុស ម្នាក់រហូតដល់ស្លាប់ ដោយគ្រាន់តែទោសគ្នា ត្រឹមតែលួចកង់កំប៉ិកកំប៉ុកសោះ ហើយនេះក៏បានបង្ហាញពីការធ្លាក់ចុះ នៃសិទ្ធិមនុស្សនៅក្នុងប្រទេសនេះផងដែរ ។
សាហាវ!! លួចកង់គេចេះ ត្រូវមនុស្សមួយភូមិវាយរហូតដល់ស្លាប់
Reviewed by Mong Kul
on
10:52 PM
Rating:
No comments: