របៀបធ្វើ នំប៉ោង
គ្រឿងផ្សំ
- ម្សៅមី ៤០០ក្រាម
- មេដំបែ (yeast) ១ស្លាបព្រាកាហ្វេកំពុង
- ម្សៅហើម (baking soda) ១ស្លាបព្រា
- ស្ករ ៤ស្លាបព្រា
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងសាលាដ បួនស្លាបព្រា
- ល្ងរស
របៀបធ្វើ
- លាយម្សៅជាមួយគ្រឿងគ្រប់មុខទាំងអស់ និងជាមួយទឹកក្តៅ ច្របាច់ចូលគ្នាអោយសព្វ រួចយកគ្របទុកចោល ប្រហែលមួយម៉ោង។
- បន្ទាប់មក យកម្សៅមកលុញ រួចសង្កត់នឹងដៃ អោយសំប៉ែត។
- យកគ្រាប់ល្ងរ ផ្តិតនឹងសាច់ម្សៅ ទាំងសងខាង ហើយលុញអោយគ្រាប់ល្ងរ ជាប់នឹងសាច់ម្សៅ។
- ដាក់ខ្លាញ់អោយពុះក្តៅ ហើយចាប់ដុំម្សៅលុញ យកដាក់បំពង។
- នៅពេលនំឡើងប៉ោងក្រហមស្រួយ ស្រង់ចេញ ទុកអោយត្រជាក់។
- អាចញាំុជាមួយ ទឹកដោះគោផ្អែម ទឹកសណ្តែកផ្អែម តៅស៊ន បបរសាមចូក ឬ គុយទាវ ដូចចាខ្វៃបានដែរ ឬ ដាក់ប្រហិតក៏បាន។
- បើចង់អោយផ្អែម អាចថែមស្ករបន្តិចទៀតបាន តែកុំអោយផ្អែមពេក ព្រោះពេលណាម្សៅដាក់ស្ករច្រើន ចៀនឆាប់ខ្លោច ហើយឆៅសាច់ម្សៅខាងក្នុង។
- បើមិនចូលចិត្ដល្ងរ សូមលុញម្សៅបង់ខ្លាញ់ ចៀនអោយឆ្អិនជាការស្រេច។
របៀបធ្វើ នំប៉ោង
Reviewed by Mong Kul
on
10:48 PM
Rating: