ទស្សន៍ទាយមើលជោគវាសនារបស់អ្នក តាមរយៈថ្ងៃកំណើតទាំង៧
ថ្ងៃកំណើតរបស់មនុស្សម្នាក់ៗគឺជាចំណុចពិសេសមួយដែលគេអាចទស្សន៍ទាយដឹងពីអត្តចរិត និង ជោគវាសនាមួយចំនួនរបស់អ្នកតាំងពីកំណើតមកម្ល៉េះ។ តួយ៉ាងដូចជានៅក្នុងសៀវភៅតម្រាព្រហ្មជាតិដែលដូនតាខ្មែរបានចងក្រងទុកជាយូរយានោះ មានទំនាយដូចខាងក្រោម៖
ថ្ងៃច័ន្ទ៖ ចំពោះអ្នកដែលកើតចំ ថ្ងៃច័ន្ទ នោះលោកទាយថា មានកំណើតមកពីឋាននាគរាជ មានតេជៈបារមីខ្ពស់ ប៉ុន្តែមានចិត្តកាច និង ខឹងមិនស្រាកស្រាន្ត។
ថ្ងៃអង្គារ៖ ចំពោះអ្នកដែលកើតចំ ថ្ងៃអង្គារ លោកប្រាប់ថាជាមនុស្សមានកំណើតពីនរក ដែលមានកម្លាំងរឹងមាំខ្លាំង និង មានចិត្តក្លាហាន។
ថ្ងៃពុធ៖ ចំពោះលោកអ្នកកើតចំថ្ងៃពុធ គឺទំនាយប្រាប់ថា លោកអ្នកមានកំណើតពីស្រុកលង្កា មានបញ្ញាច្រើន មានចិត្តសុភាពស្លូតត្រង់ ហើយរៀនវិជ្ជាឆាប់ចេះចាំ។
ថ្ងៃព្រហស្បតិ៍៖ បើលោកអ្នកកើតចំថ្ងៃព្រហស្បតិ៍ គឺទំនាយទាយថា អ្នកចាប់កំណើតពីឋានសួគ៌ មានបុណ្យវាសនា ឫកពារថ្លៃថ្លា ទឹកចិត្តល្អ រូបរាងស្អាតបាត សង្វាតធ្វើការងារ។
ថ្ងៃសុក្រ៖ ពិតណាស់អ្នកដែលកើតចំថ្ងៃសុក្រ លោកប្រាប់ថា អ្នកនោះមានកំណើតមកពីទ្វីបឧត្តរកុរុ មានបញ្ញាជាមធ្យម ចិត្តជាកណ្ដាល រៀនវិជ្ជាបន្ទាប់បន្សំឆាប់ចេះចាំ។
ថ្ងៃសៅរ៍៖ ប្រសិនបើលោកអ្នកកើតចំថ្ងៃសៅរ៍ នោះក្នុងក្បួនតម្រាបានចែងថា លោកអ្នកមានកំណើតមកពីមគ្គប្រទេស មានឫទ្ធិអំណាចតេជៈ ខ្លាំងក្លា មានចិត្តអង់អាចក្លាហាន រៀនវិជ្ជានានាខ្លាំងពូកែអស្ចារ្យណាស់។
ថ្ងៃអាទិត្យ៖ ចំពោះអ្នកដែលកើតចំ ថ្ងៃអាទិត្យ នោះមិនសូវជាល្អនោះឡើយ ព្រោះលោកប្រាប់ថា គឺមកពីស្រុកក្លិង្គ ច្រើនមានរោគាកម្របាត់ណាស់ ចំណែកចិត្តវិញគឺច្រើនតែរឹងរុះ និង ក្លៀវក្លា។
ប្រភព៖ Sabay
ទស្សន៍ទាយមើលជោគវាសនារបស់អ្នក តាមរយៈថ្ងៃកំណើតទាំង៧
Reviewed by Mong Kul
on
8:52 PM
Rating:
No comments: