Top Ad unit 728 × 90

ថ្មីៗ

randomposts

ស្រី្ត​មាន​ផ្ទៃ​ពោះ​ ៥​ ខែ​រងរបួស ​ពេល​តុលាការ​កាត់​ទោស​ ទេព វន្នី ២​ឆ្នាំ​កន្លះ


ភ្នំពេញៈ ស្ត្រី​សកម្មដីធ្លី​ម្នាក់​ដែល​មាន​ផ្ទៃ​ពោះ ៥ ខែ និង​សកម្មជន ៣នាក់​ផ្សេង​ទៀង រង​បួស​នៅពេល​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ នៅ​ព្រឹក​នេះ ស្រប​ពេល​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស សកម្មជន​ដីធ្លី​តំបន់​បឹងកក់​អ្នកស្រី ទេព វន្នី ដាក់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ តាម​បណ្តឹង​របស់​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ពាក់ព័ន្ធ​នឹង​ហិង្សា​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ឆ្នាំ ២០១៣។

អំឡុង​ពេល​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងបើក​សវនាការ​លើ​សំណុំ​រឿង ហិង្សា​កាលពី​ឆ្នាំ ២០១៣ ក៏មាន​ហិង្សា​មួយ​កើត​ឡើង​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រវាង សន្តិសុខ​ខណ្ឌ ៧មករា និង​សកម្មជន​ដីធ្លី​ប្រមាណ ៥០​នាក់​ដែល​មក​គាំទ្រ​អ្នកស្រី ទេព វន្នី។

 តំណាង​សហគមន៍​បឹងកក់ កញ្ញា សង់ ស្រី​លាភ បាន​បាន​រៀបរាប់​ព្រឹត្តិការណ៍​ថា នៅ​ពេល​លឺ​ថា​ មន្ត្រី​ពន្ធនាគារ​ដឹក​អ្នកស្រី ទេព វន្នី ត្រឡប់​ទៅវិញ ពួកគេ​ក៏​ទៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លូន តែ​ត្រូវ​បាន​អាជ្ញា​ខណ្ឌ​ហាម​ឃាត់។ 

អ្នកស្រីថា «សន្តិសុខ​ខណ្ឌ​បាន​ព្យាយាម​ហាមឃាត់​យើង​មិន​ឱ្យ​ចូល​មុខ​តុលាការ​ទេ ពេល​នោះ​ក៏មាន​ការ​ប្រតាយ​ប្រតប់​គ្នា ដោយ​សន្តិសុខ​បាន​ច្រានយើង និង​ព្យាយាម​វាយ​យើង​រហូត​មាន​របួស​​បួន​នាក់​ខ្ញុំ​ក៏ត្រូវ​បាន​គេ​វាយ»។

 បើ​តាម​កញ្ញា សង់ ស្រី​លាភ ស្រី​ម្នាក់​មាន​ផ្ទៃពោះ ៥ខែ នៅ​សហគមន៍​បុរី​កីឡា រងរបួស ខណៈ​អ្នកស្រី បូវ សោភា សកម្មជន​ម្នាក់​ទៀត​សន្លប់ ហើយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាំង​ពីរ​នាក់។ ចំណែក​អ្នក​រត់រម៉ក​កង់បី​ក៏​ត្រូវ​បាន​សន្តិសុខ​ដេញ​វាយ​គាត់​រហូត​ដល់​ផ្សារ​ស៊ី​ធី​ម៉ល នៅ​ពេល​គាត់​ព្យាយាម​ជួយ​ខ្ញុំ។

 មុន​ពេល​កើតមាន​ហិង្សា​នេះ ឃើញ​មាន​អាជ្ញាធរ​កាន់​អាយកូម​បាន ទូរស័ព្ទ​ប្រាប់​គ្នា​ឱ្យ​យក​កម្លាំង​មក​ដោយ ដើម្បី​បញ្ជៀស​សកម្មជន​ចេញពី​មុខ​តុលាការ ដោយ​ថា​ពួកគាត់​ស្រែក​ឡូ​ឡា បង្ក​ការ​រំខាន​ដល់​តុលាការ។


ចំណែក​រឿងក្តី​អ្នកស្រី​ទេព វន្នី វិញ ត្រូវបានចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឡុង កេស​ភី​រម្យ សម្រេច ផ្តន្ទាទោស ២ ឆ្នាំ កន្លះ ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ និងពិន័យ​ជា​ប្រាក់ ១៤ លាន​រៀល​ដោយ ៥លាន​រៀល​បង់​ចូល​រដ្ឋ និង ៩លាន​រៀល​ផ្តល់​សំណង​ទៅ​ឱ្យ​ដើម​បណ្តឹង។

 ការផ្តន្ទាទោស​នេះ ត្រូវបាន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មេធាវី​ការពារ​ក្តី​នេះ​សម្តែង​ការ​សោក និង​ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌។

បងស្រី​អ្នកស្រី ទេព វន្នី គឺ​អ្នកស្រី ហួត ចាន់​វណ្ណ ប្រតិកម្ម​ថា ជា​សង្គម​អយុត្តិធម៌។ 

អ្នកស្រី​ថា«អយុត្តិធម៌​ណាស់ ប្អូនស្រី​ខ្ញុំ​គ្មាន​កំ​ហុង​ដូច​ការចោទប្រកាន់​ទេ នាង​ជាម​នុស្ស​ស្លួ​ត​ត្រង់ ហេតុ​បាន​អ្នក​ប្រព្រឹត្ត​រួច​ខ្លួន​ទៅវិញ ហើយ​គ្រួសារ​ខ្ញុំ​មាន​លុយ​ឯណា​ផ្តល់​សំណង​ទៅ​គេ​នោះ»។


 
ស្រី្ត​មាន​ផ្ទៃ​ពោះ​ ៥​ ខែ​រងរបួស ​ពេល​តុលាការ​កាត់​ទោស​ ទេព វន្នី ២​ឆ្នាំ​កន្លះ Reviewed by Mong Kul on 11:23 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.