Top Ad unit 728 × 90

ថ្មីៗ

randomposts

មួយថ្ងៃលើ​ភពព្រះ​សុក្រ​ មានរយៈយូរជិតមួយ​ឆ្នាំលើភពផែនដី!



ភព​ព្រះសុក្រ​ជា​ភព​​នៅ​លំដាប់​ទី​ពីរ​បើ​រាប់​ពី​ព្រះអាទិត្យ​មក​​ ហើយ​ជា​​វត្ថុ​មាន​ពន្លឺ​ភ្លឺ​ជាង​គេ​ទី​បី​បន្ទាប់​ពី​​ព្រះអាទិត្យ​ និង ព្រះចន្ទ។ ទាក់​ទង​នឹង​ភព​នេះ​មាន​ការ​ពិត​ដ៏​ចម្លែកៗ​ជា​ច្រើន​ដែល​អ្នក​អាច​ស្មាន​មិន​ដល់។

#មួយ​ថ្ងៃ​យូរ​ជាង​មួយ​ឆ្នាំ

ដោយ​សារ​ល្បឿន​រង្វិល​លើ​អ័ក្ស​​ភព​នេះ​​មាន​ល្បឿន​យឺត​ ភព​សុក្រ​ត្រូវ​ចំណាយ​ពេល​ ២៤៣ ថ្ងៃ​នៃ​ភព​ផែនដី​ដើម្បី​រង្វិល​បាន​មួយ​ជុំ។ ចំណែក​ឯ​គន្លង​របស់​ភព​សុក្រ​​ត្រូវ​​ចំណាយ​ពេល​​​ដល់ទៅ​ ២២៤,៧ ថ្ងៃ​​ដើម្បី​រង្វិល​ជុំ​វិញ​ព្រះអាទិត្យ ដែល​នេះ​ធ្វើ​ឲ្យ​មួយ​ថ្ងៃ​លើ​ភព​សុក្រ​មាន​ពេល​វែង​ជាង​មួយ​ឆ្នាំ។



#ភព​សុក្រ​មិន​មាន​ព្រះចន្ទ​ ឬ កង​រង្វង់​អ្វី​ឡើយ



#រង្វិល​ជុំ​នៅ​ទិស​ដៅ​ផ្ទុយ​ពី​ភព​ដទៃ

ភព​ភាគ​ច្រើន​រង្វិល​ជុំ​ដូច​ទ្រនិច​នាឡិកា​នៅ​លើ​អ័ក្ស​របស់​ខ្លួន​ លើក​លែង​តែ​ភព​សុក្រ​ និង ​ភពអ៊ុយរ៉ានុស​​​​ដែល​រង្វិល​ជុំ​បញ្ច្រាស​ទ្រនិច​នាឡិកា។ កត្តា​នេះ​ប្រហែល​បណ្ដាល​មក​ពី​​ការ​ប៉ះទង្គិច​ពី​​អាចម៍ផ្កាយ​ ឬ វត្ថុ​ដទៃ​ទៀត​ ដែល​បណ្ដាល​ឲ្យ​ភព​ផ្លាស់​ប្ដូរ​ទិសដៅ​រង្វិល​របស់​វា៕
មួយថ្ងៃលើ​ភពព្រះ​សុក្រ​ មានរយៈយូរជិតមួយ​ឆ្នាំលើភពផែនដី! Reviewed by Mong Kul on 11:43 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.