Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ឆាមាន់គល់ស្លឹកគ្រៃ

‎គ្រឿងផ្សំ‬
  • មាន់ ១គីឡូ២ខាំ
  • គល់ស្លឹកគ្រៃ ៣គល់ កាត់ខ្លីល្មម
  • រំដេង បន្តិច (ដំអោយបែក)
  • ស្លឹកក្រូចសើច ១៥សន្លឹក
  • ម្ទេស ១០ផ្លែ
  • ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំ ៣កំពឹស ដំអោយបែក ៧កំពឹស)
  • ស្ករស ២ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ប្រេងឆា ៥ស្លាបព្រាបាយ
របៀបធ្វើ‬
  1. ដាំប្រេងឆាអោយក្តៅ ដាក់ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ម្ទេស និងខ្ទឹមបំពងអោយស្រួយ សឹមស្រង់ទុកមួយអន្លើ។
  2. ដាក់ខ្ទឹមចិញ្រ្ចាំ បំពងក្នុងប្រេងឆាអោយប្រែពណ៌ក្រហមល្អ សឹមដាក់សាច់មាន់ចូរឆាបីបួយត្រឡប់។
  3. បន្ថែមរសជាតិដោយ ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី និង ប្រេងខ្យង ឆាជាមួយរហូតដល់ស្ងួតទឹក។
  4. ដាក់គ្រឿងបំពងចូល ឆាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕


អ្នកស្រី សុគន្ធារី
របៀបធ្វើ ឆាមាន់គល់ស្លឹកគ្រៃ Reviewed by Mong Kul on 11:23 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.