Top Ad unit 728 × 90

ថ្មីៗ

randomposts

គុកខ្មែរជានរកមិនមែនកន្លែងកែប្រែទេ!!ជៀសឲ្យផុតពិសេសស្រីៗវេទនាខ្ទេចអស់


ធ្លាប់ដឹងរឿងរ៉ាវក្នុងគុកខ្មែរ និងស្ថានភាពពិតប្រាកដនៃគុកខ្មែរទេ ? យើងនិងបង្ហាញបកស្រាយរឿងនេះ តាមរយះការឆ្លើយបំភ្លឺនៃអ្នកធ្លាប់ជាប់គុកចំនួន២នាក់ ។ អ្នកទី១គឺលោក គង់ វ៉ៃយ៉ា ទើបតែចេញពីពន្ធធានាគារព្រៃស ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧នេះ ហើយចំពោះកាបំភ្លឺរបស់គាត់ បងប្អូនអាចស្ដាប់វីដេអូសម្លេងជាក់ស្តែង នៅខាងក្រោមនេះស្រាប់ ។ អ្នកទី២គឺលោកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ហើយ Kcamldp ជួបគាត់ដោយចៃដន្យនៅកន្លែងមួយ និងគាត់ក៏ជាមនុស្សម្នាក់ធ្លាប់ជាប់ពន្ធធាគារដែរ គាត់បានឆ្លើយបំភ្លឺចំពោះស្ថានភាពជាក់ស្តែង ដែលគាត់ធ្លាប់ជួបប្រទះនៅក្នុងពន្ធធានាគារថា ៖









១/នៅក្នុងពន្ធធានាគារដែលគាត់រស់នៅ ចង្អៀតគ្មានអនាម័យ ហើយរស់នៅមួយបន្ទាប់ធំចំនួន២០ទៅ៣០នាក់ ។

២/នៅក្នុងពន្ធធានាគារនោះ មានបងធំគេប្រចាំបន្ទប់ ហើយដែលបងធំនោះតែងតែធ្វើបាបអ្នកទើបតែចូលថ្មី ជាពិសេសរូបខ្ញុំដែលទើបតែចូលតែម្ដង គេវ៉ៃធ្វើបាបយើង ដើម្បីអោយស្គាល់ថាគេបងធំ ។

៣/រាល់របស់ផ្សេងៗដែលអ្នកផ្ទះយើង ផ្ញើរអោយយើងនៅក្នុងគុករាប់ចាប់តាំងពីរបស់ហូបចុកឡើង គឺយើងបានទទួលតិចណាស់ ព្រោះមួយចំនួនត្រូវចែកអោយពួកបងធំនោះដែរ ។

៤/នៅក្នុងគុកនោះមានគេលួចបំរើសេវាទូរស័ព្ទ អោយយើងអាចលួចនិយាយទូរស័ព្ទទៅខាងក្រៅបាន ប៉ុន្តែថ្លៃណាស់ពេលនិយាយទៅផ្ទះម្ដងៗ គឺក្នុង១នាទីថ្លៃលើសខាងក្រៅ១០ដង ។

៥/ក្នុងគុកក៏មានបារីលក់ផងដែរ ប៉ុន្តែថ្លៃណាស់ ហើយលួចលក់ដោយពួកមន្ត្រីពន្ធធានាគារនោះតែម្ដង ។

៦/ស្រាក៏មានលក់ដែរ គឺពួកមន្ត្រីពន្ធធានាគារលួចដាក់ចូលក្នុងគុកដើម្បីលក់ ដោយពួកវាយកដាក់ក្នុងថង់តូចៗមិនដល់កន្លះលីត្រផង ហើយដាក់ចូលក្នុងខោរលីអូរបស់ពួកវា ដើម្បីលួចលក់អោយពួកអ្នកទោសដែលត្រូវការផឹក ហើយលក់ក្នុងតម្លៃថ្លៃលើសខាងក្រៅ១០ដង អញ្ជឹងហើយបានជាពួកអ្នកទោសតែងតែសុំលុយឳពុកម្តាយបងប្អូនទាំងដែលខ្លួននៅក្នុងគុកសោះ ។

៧/អ្វីដែលធ្វើអោយខ្ញុំហួសចិត្ត និងរន្ធត់ចិត្តចាំមិនភ្លេចនោះគឺ ថ្ងៃមួយមានអ្នកទោសថ្មីម្នាក់ទើបតែចូលមក អាយុគេប្រហែល២៤ឆ្នាំ ពេលនោះមានពួកបងធំម្នាក់ក្នុងចំនោមបងធំរបស់ពួកគេ បានចាប់ស្រាត់ខោររបស់អ្នកទោសថ្មីនោះ ហើយយកប្រដាប់ភេទស៊កចូលរន្ធគូទក្មេងប្រុសនោះទាំងកំរោល និយាយជារួមគឺធើរុន្ធគូទក្មេងប្រុសនោះតែម្ដង ហើយសកម្មភាពដដែលៗនេះ បានកើតឡើងចំពោះក្មេងប្រុសនោះជាង១អាទិត្យ ទើបមន្ត្រីពន្ធធានាគារយកក្មេងប្រុសនោះចេញដោយប្តូរបន្ទាប់ ហើយបើតាមខ្ញុំលួចសួរមន្ត្រីពន្ធធាគារម្នាក់ គាត់ប្រាប់ខ្ញុំថា មកពីឳពុកម្តាយរបស់អ្នកទោសនោះអោយលុយទៅមេរបស់ពួកគេ១ពាន់ដុល្លា អោយជួយប្តូរកូនប្រុសរបស់ពួកគាត់ទៅដាក់នៅបន្ទប់ដែលមានតែមនុស្សល្អ ទើបគេព្រមប្តូរបន្ទប់អោយកូនរបស់ពួកគាត់ ។







សូមបញ្ជាក់ថា យើងមិនបានដឹងថាការនិយាយរៀបរាប់របស់បងប្រុសដែល អះអាងថាខ្លួនធ្លាប់ជាប់ពន្ធធានាគារនេះ ជាការពិតរឺយ៉ាងណានោះទេ យើងគ្រាន់តែយកសម្តីរបស់គាត់ចុះផ្សាយប៉ុណ្ណោះ ហើយ Kcamldp មិនទទួលខុសត្រូវលើការនិយាយរបស់បងប្រុសម្នាក់នោះទេ ហើយពិតរឺមិនពិតអាស្រ័យលើការគិតពិចារណារបស់បងប្អូនខ្លួនឯងចុះ ។

ប្រសិនបើការនិយាយរបស់លោក គង់ វ៉ៃយ៉ា និងបុរសទី២ នោះជាការពិត យើងអាចសន្និដ្ឋានបានថា គុកស្រុកខ្មែរដូចឋាននរកអញ្ជឹង វាមិនមែនជាកន្លែងកែរប្រែអប់រំមនុស្សអោយល្អនោះទេ មនុស្សដែលធ្លាប់ជាប់គុកមិនត្រឹមតែមិនកែរប្រែខ្លួននោះទេ ថែមទាំងកាចសាហាវជាងមុនទៀត អញ្ជឹងហើយទើបយើងធ្លាប់លឺថា អ្នកខ្លះចេញពីគុកមិនដល់១ខែផង បែរជាប្រព្រិត្តិបទល្មើសថ្មីដែរសាហាវជាមុនទៀត ដែលវាផ្ទុយស្រលះពីគុករបស់ប្រទេសគេ គឺគុករបស់ប្រទេសដែលត្រឹមត្រូវរីកចំរើនជឿនលឿន ។ គុករបស់ប្រទេសគេជាកន្លែងសំរាប់ អប់រំកែរប្រែមនុស្សពិតប្រាកដមែន អ្នកដែលជាប់គុកត្រូវគេអប់រំ ផ្តល់ឳកាសអោយរៀនបច្ចេកទេសផ្សេងៗនៅក្នុងគុកដូចជា ជាងភ្លើង ជាងម៉ាស៊ីន ជាងឡាន..ល ..ចំនែកស្រីៗវិញ គឺគេបង្រៀនកាត់ដេរ ធ្វើនំលក់..ល.. ដើម្បីអោយពេលពួកគេចេញពីគុក ហើយមានចំនេះជំនាញស្រាប់ដើម្បីចិញ្ចឹមជីវិត មិនចាំបាច់ធ្វើចោរលួចចោរប្លន់ដែលផ្តល់បញ្ហាដល់សង្គមរបស់ពួកគេនោះទេ ។







ចំនែកពន្ធធានាគារដូចឋាននរកស្រុកខ្មែរវិញ បងប្អូនសាកពិចារណាចុះ បើប្រុសៗជាប់គុកវេទនាប៉ុណ្ណឹងហើយ ចុះស្រីៗវិញ តើវាខ្ទេចខ្ទីខ្លួនប្រាណផ្លូវចិត្តអស់ប៉ុណ្ណាទៅ ? បងប្អូនដែលមិនធ្លាប់ជាប់គុក សូមជៀសអោយផុតទៅ ព្រោះគុកខ្មែរមិនមែនជាកន្លែងអប់រំកែរប្រែមនុស្សទេ វាជាឋាននរកធ្វើបាបមនុស្ស ដែលវាផ្ទុយទាំងស្រុងពីអត្ថន័យពិតនៃគុក ដែលធាត់ពិតគុកគួរតែជាកន្លែងអប់រំកែរប្រែមនុស្សអោយក្លាយជាល្អ មិនមែនធ្វើអោយមនុស្សកាច់សាហាវជាងមុនអញ្ជឹងនោះទេ ។ សូមគេចអោយផុតពីគុកស្រុកខ្មែរណា វាវេទនាឈឺចាប់ណាស់ ជាពិសេសស្រីៗគេចអោយផុត បើមិនអញ្ជឹងទេខ្ទេចខ្ទីអស់ហើយនៅក្នុងគុកនោះ ។ បងប្អូនអាចចូលមើលវីដេអូសម្លេង រូបភាពលំអិតក្នុងវេបសាយ ៖ 

វីដេអូសម្លេងរបស់លោក គង់ វ៉ៃយ៉ា


គុកខ្មែរជានរកមិនមែនកន្លែងកែប្រែទេ!!ជៀសឲ្យផុតពិសេសស្រីៗវេទនាខ្ទេចអស់ Reviewed by Mong Kul on 8:56 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.