ពលករខ្មែរ២នាក់ ធ្លាក់ពីលើអាគារកំពស់៣៩ជាន់ ស្លាប់
ប្រទេសថៃ៖ ពលករខ្មែរចំនួនពីរនាក់ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតស្ទើរតែមើលសព សឹងមិនយល់ ខណៈដែលពួកគេទាំងពីរនាក់កំពុងធ្វើការផ្នែកជាងឈើនៅជាន់ទី៣៩ នៃអាគារកសាង នៅក្នុងប្រទេសថៃ ហើយបានភ្លាត់ជើងធ្លាក់មកដីទាំងពីរនាក់ព្រមគ្នាតែម្តង ។
យោងតាមការផ្សាយព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ថៃ បានអោយដឹងថា មានករណីមនុស្សធ្លាក់ពីលើអាគារជាន់ទី៣៩ នៃទីតាំងខនដូ មីនៀម មួយកន្លែង ក្នុងស្រុកបាងយ៉ៃខេត្តណុនថៈ បុរី ប្រទេសថៃ ដែលសពជនរងគ្រោះទាំងពីរនាក់សឹងតែមើលមិនយល់ដោយសារតែសាច់ និងឆ្អឹង មានការបាក់បែកខ្ទេចខ្ទី នៅក្នុងខោ អាវខៅប៊យ ។
តាមការអះអាងពីអ្នកម៉ៅការសាងសង់អាគារខនដូរនេះ បាននិយាយថា នៅមុនពេលកើតហេតុគែជនរងគ្រោះទាំងពីរ ដែលមាននាទីជាជាងឈើ បានឡើងទៅធ្វើការនៅជាន់ទី៣៩ ដើម្បីតុបតែងផ្ទៃក្នុងដែលធ្វើឡើងអំពីឈើ ប៉ុន្តែគេមិនបានដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ដែលធ្វើអោយពួកគេទាំងពីរនាក់ ធ្លាក់មកដល់ដីនៅជាន់ខាងក្រោមបែបនេះ ។ពួកគេទាំងពីនាក់ គឺជាពលករមកពីប្រទេសកម្ពុជា ដែលមានឈ្មោះ ភឿន សុិននិងឈ្មោះ មូល កុសល ភេទប្រុស និងមានអាយុ២២ឆ្នាំ ដូចគ្នា ដោយពួកគេបានមកធ្វើការក្នុងនាទីជាជាងឈើ នៅក្នុងទីតាំងនេះយូរមកហើយ ។
ក្រោយពេលកើតហេតុ កំលាំងតម្រួតបានចុះទៅពិនិត្យលើទីតាំងកើតហេតុ ដើម្បីរកមូលហេតុនៃការធ្លាក់របស់ពលករកម្ពុជាទាំងពីររូបនេះ ដោយបច្ចុប្បន្នសពពលករទាំងពីរនាក់ ត្រូវបានរៀបចំចាត់ចែងតាមផ្លូវច្បាប់ ដើម្បីធ្វើការបញ្ជូនមកកាន់ស្រុកកំណើតរបស់គេវិញ៕
ប្រភព៖ VD7News
ពលករខ្មែរ២នាក់ ធ្លាក់ពីលើអាគារកំពស់៣៩ជាន់ ស្លាប់
Reviewed by Mong Kul
on
11:48 PM
Rating: