Top Ad unit 728 × 90

ថ្មីៗ

randomposts

ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ

» ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ​ ជួយសម្រកទម្ងន់ បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ​


- បើលោកអ្នក មានបញ្ហាក្លិនមាត់ សូមសាកល្បង ព្យាយាមទំពារ ស្លឹកជីរអង្កាមស្រស់ ប្រមាណជា ២-៣ សន្លឹក នោះ ខ្យល់ ដង្ហើម របស់លោកអ្នក នឹងប្រែជាមានក្លិន ក្រអូបប្រហើរ ភ្លាមៗតែម្ដង។

- មានសារធាតុជួយឲ្យស្បែកសើមនិងបំបាត់ការជ្រីវជ្រួញ (បុកស្លឹកយកមកលាបលើស្បែកមុខ១៥នាទី រួចលាងចេញ និងទឹកក្តៅឧណ្ហៗ។

- យកឬសលាងសម្អាត រួចកិនយកទឹកលាយទឹកឃ្មុំបន្តិចលាបក្រោមភ្នែក១៥នាទីសិមលាងចេញ។

- ជីអង្កាមស្រស់ផ្សំជាតែបៃតង ជួយសម្រក់ទម្ងន់ វាអាចរំលាយសារជាតិទ្រីគ្លីសេរីដដែលមាននៅក្នុងរាងរបស់អ្នក និង ដុតបំផ្លាញជាតិការឡូរីបានយ៉ាងច្រើនផងដែរ។

- ជួយកាត់បន្ថយភាពហត់នឿយដោយសារការ ប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេកទៀតផង។

- នៅពេលនរណាម្នាក់មានអាការគ្រុន យើងអាចយកជីរអង្កាម មកអោយទំពារដើម្បីជួយបញ្ចេញញើស បំបាត់ផ្ដាស សាយ បំបាត់ហើម ឬឆ្អល់ពោះ និងជួយបណ្ដេញខ្យល់ ក្នុងក្រពះទៀតផង៕




សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ Reviewed by Mong Kul on 11:57 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.