ហ៊ុន សែន ឲ្យក្រុមហ៊ុនទូរសព្ទនិងប្រព័ន្ធផ្សព្វផ្សាយថា «មីក្រូហិរញ្ញវត្ថុជារបស់ឯកជន»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនទូរសព្ទនិងប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ” ខណៈលោកបញ្ជាបន្ថែមទៀតឲ្យម្ចាស់ក្រុមហ៊ុនទូរសព្ទទាំងអស់ត្រូវប្រើសារសំឡេងដូចគ្នានេះនៅក្នុងទូរសព្ទ (Call Tunes) ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅព្រឹកនេះ លោក ហ៊ុន សែន បានរិះគន់មន្រ្តីរដ្ឋាភិបាលរបស់លោកថាធ្វើការ «ស្ទក់» ក្នុងការផ្សព្វផ្សាយថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ” ដោយលោកថាពលរដ្ឋនៅតែមានការយល់ច្រឡំថា ពួកគេជំពាក់លុយរដ្ឋដដែល។ លោកបានបញ្ជាឲ្យក្រុមហ៊ុនទូរសព្ទទាំងអស់ រួមទាំងព្រះសង្ឃផងត្រូវជួយផ្សព្វផ្សាយពីបញ្ហានេះ។ លោកថ្លែងថា «អីចឹងទេលេងមួយនគរហ្មង។ វិទ្យុផ្សាយ ទូរទស្សន៍ផ្សាយ សារព័ត៌មានចុះនៅពីលើហ្នឹង ហើយ Online រត់ ហើយទូរទស្សន៍នានារត់អក្សរទៅ លើកលែងតែកន្លែងផ្សាយពាណិជ្ជកម្ម។ ហើយផ្សាយពាណិជ្ជកម្មក៏អាចធ្វើបានដែរ រៀបចំស្ពតពាណិជ្ជកម្មមួយ មានអីពិបាក»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ពលរដ្ឋខ្មែរភាគច្រើនកំពុងជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលអាចមានការព្រួយបារម្ភខ្លាចមានបក្សនយោបាយណាមួយយកករណីនេះធ្វើជាលេស ដើម្បីកេងចំណេញនយោបាយ។
លោកថា៖ «ទី១ បញ្ហានេះដោយសារតែការមើលឃើញ ឮពាក្យដែលប្រជាពលរដ្ឋសម្រាប់អ្នកដែលជំពាក់មីក្រូហិរញ្ញវត្ថុហ្នឹងគិតថា ជំពាក់គាត់ ទី២ រដ្ឋាភិបាលអាចមានការបារម្ភដែរថា រឿងបំណុលនេះ ប្រសិនបើមិនមានការបញ្ជាក់ឲ្យច្បាស់ទេថាលុយមីក្រូហិរញ្ញវត្ថុជារបស់ឯកជនទេ ខ្លាចថាមានការយករឿងបំណុលហ្នឹងទៅជា នៅក្នុងកម្មវិធីនយោបាយ ឃោសនានយោបាយទៅ»។
លោក ងែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍ នៃក្រុមក្រុមហ៊ុន EMC យល់ថា ចំណាត់ការរបស់រដ្ឋាភិបាលហាក់មានភាពប្រញាប់ប្រញាល់ពេក ដោយលោកថា វាអាចនាំឲ្យសាធារណជនមានការភាន់ច្រឡំ។ លោកបន្ដថា បើគ្រាន់តែការញែកឲ្យដាច់រវាងស្ថាប័ន និងឯកជន រដ្ឋាភិបាលអាចធ្វើតាមវិធីសាស្ដ្រធម្មតា និងតាមសម្រួលក៏បាន។
លោកថា៖ «វាមានហេតុផលម្យ៉ាងដែរ ដែលកន្លងមក ប្រជាពលរដ្ឋគាត់តែងតែខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយគាត់យល់ថា គាត់តែងតែហៅថា លុយរដ្ឋអីអញ្ចឹង។ ខ្ញុំក៏មិនយល់ពីចេតនារបស់គាត់១០០ភាគរយដែរ មែនទែនទៅ បើនិយាយពីការញែកឲ្យដាច់រវាងវិស័យឯកជន ហើយនិងរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវណាស់ គ្រាន់តែថាមធ្យោបាយក្នុងធ្វើគាត់រៀងប្រញាប់ពេក ធ្វើឲ្យមហាជនមានជាសំណួរ ចំណោទអីចឹង»។
ក្រៅតែពីបញ្ជាបែបនេះ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ «ប្រាសាក់» ដែលមាននិមិត្តសញ្ញាអក្សរ «រររ» នោះត្រូវប្តូរស្លាកនេះចេញ បន្ទាប់ពីធនាគារ អេស៊ីលីដា បានប្តូររូបហង្សចេញពីនិមិត្តសញ្ញារបស់ខ្លួនរួចហើយ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យអាជ្ញាធរនៅមូលដ្ឋានបញ្ឈប់សកម្មភាពចូលរួមរឹបអូសទ្រព្យសម្បត្តិពលរដ្ឋដែលជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ ខណៈដែលតុលាការចុះអនុវត្តសាលក្រម៕
រាយការណ៍បន្ថែម ដោយ ពេជ្រ ចំរ៉ុង
សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Reviewed by Mong Kul
on
11:37 PM
Rating: