ម៉ៃ សុគន្ធ ហៅអតីតសង្សារយូរី «អាថោក»
តារាចម្រៀងម៉ៃ សុគន្ធ ប៉ុន្មានថ្ងៃនេះបានធ្វើការិះគន់ និងចាប់កំហុស ទៅលើមិត្តរួមអាជីពដូចគ្នា ដោយបានប្រកាសហៅ អតីតសង្សារ យូរី ថាចរិកធូរថ្លៃ និងអាថោក ដែលជាហេតុធ្វើឲ្យអ្នកដឹកនាំ និងសិល្បករមួយចំនួន ដឹងរឿងពិត ផ្ទុះកំហឹង នឹងតារាចម្រៀងខាងលើ។
គេនៅចាំបានថា កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ លោករ៉េត ដែលជាអតីតមិត្តប្រុស តារាចម្រៀងយូរី បានបញ្ចេញនូវរូបភាពជាច្រើន និងសារបញ្ជាក់ថាពួកគេធ្លាប់បានរួមរស់ក្នុងដំបូលតែមួយរយៈពេល ៤ឆ្នាំហើយ ដែលធ្វើឲ្យផ្អើលមហាជន ទូទាំងប្រទេស ។
ប៉ុន្តែអ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍បន្តទៀតនោះ ម៉ៃ សុគន្ធ ចាប់ផ្តើមប្រើពាក្យអសុរស ដើម្បីទាញការចាប់អារម្មណ៍ពីស្រទាប់មហាជន ដោយប្រើពាក្យអាមឹង ស្តាប់ហើយធ្វើឲ្យលោក រ៉េត និងអ្នកដឹកនាំមួយចំនួនទៀត ទទួលមិនបាន ខណៈដែលរឿងពិតនៅមិនទាន់បានដឹងច្បាស់ថាមកពីអ្វីអោយប្រាកដនោះ។
ម៉ៃ សុគន្ធ បានធ្វើការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ពាក្យសុំទោស បង្កប់ន័យចង់បំផ្លាញគេ(អាថោក ធ្វើអោយថោកមនុស្សប្រុសអស់ហើយ គំរាមស្រីទៀត) ខូចឈ្មោះអ្នកសិល្បះអស់ហើយ ។ មនុស្សចរឹកសែនមហាថ្លៃ ស្រីសុំបែកហើយ មកតាមបំផ្លាញគេទៀត សុំទោសនឹងល្អវិញហើយមែន ឡើងស្អុយទៅហើយ ប្តឹងវាទៅ» ។
ការលើកឡើងយ៉ាងដូច្នោះរបស់ ម៉ៃ សុគន្ធ បានធ្វើឲ្យអ្នកដឹកនាំ និងតារាចម្រៀងមួយចំនួនផ្ទុះការកំហឹង ជួសលោករ៉េត អតីតអ្នកដឹកនាំនៅសាន់ដេ តែម្តង ដោយមិននឹកស្មានថា តារាចម្រៀងនិយមបទកូពី ហ៊ានបញ្ចេញមតិយ៉ាងដូច្នោះ៕
ម៉ៃ សុគន្ធ ហៅអតីតសង្សារយូរី «អាថោក»
Reviewed by Kagha
on
12:22 AM
Rating: