មានរឿងអ្វីកើតឡើង ប្រសិនបើអ្នក ញ៉ាំទឹកខ្មេះផ្លែប៉ោមមួយស្លាព្រា រាល់ព្រឹក?
មានវិធីច្រើនណាស់ ដើម្បីជួយឲ្យរាងកាយរបស់អ្នកស្រស់ស្រាយ នៅពេលភ្ញាក់ពីគេងភ្លាមៗ។ អ្នកខ្លះ មានទម្លាប់ញ៉ាំទឹកមួយកែវ ឬញ៉ាំទឹកក្រូចឆ្មារក្តៅៗមួយពែង ដើម្បីដាស់រាងកាយឲ្យរស់រវើក និងបំពេញជាតិទឹកបន្ថែម។
ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់ប្អូន អំពីអត្ថប្រយោជន៍ នៃការញ៉ាំទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រា នៅពេលភ្ញាក់ពីគេងវិញម្តង ៖
១- ទឹកខ្មេះផ្លែប៉ោម មិនមានរសជាតិឆ្ងាញ់ គួរឲ្យទទួលទាននោះទេ ប៉ុន្តែ វាមានប្រយោជន៍ច្រើន ចំពោះសុខភាពរបស់អ្នក ហើយក្រោយពេលអ្នកញ៉ាំមួយចិប រាងកាយរបស់អ្នកនឹងស្រស់ស្រាយ ហើយស្វាហាប់
២- អ្នកប្រហែលជាមានអារម្មណ៍ក្រហាយ ពីព្រោះ ទឹកខ្មេះផ្លែប៉ោម កំពុងរត់កាត់រាងកាយរបស់អ្នក ប៉ុន្តែ កុំបារម្ភ វាដូចជាអ្នកញ៉ាំទឹកតែខ្ញីអ៊ីចឹងដែរ
៣- ញ៉ាំវានៅពេលព្រឹក អាចកាត់បន្ថយកម្រិតជាតិស្កររបស់អ្នក ឲ្យនៅល្អបាន
៤- វាអាចកាត់បន្ថយសម្ពាធឈាម និងធ្វើឲ្យអ្នករីករាយក្នុងអារម្មណ៍
៥- វាអាចជួយឲ្យស្បែករបស់អ្នកស្រស់ថ្លា តាមរយៈការបញ្ចេញជាតិចេញពីក្នុងរាងកាយ
៦- វាអាចជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយរបស់អ្នក ឲ្យខ្លាំងក្លាជាងមុន
៧- បើអ្នកឈឺជើង អ្នកអាចលាយជាមួយទឹកឃ្មុំមួយស្លាបព្រា ហើយញ៉ាំវានៅពេលព្រឹក ដើម្បីកាត់បន្ថយការរលាក និងការហើម៕

Reviewed by Mong Kul
on
4:15 PM
Rating: