កម្ពុជាជាប់លេខ ៨៩ ប្រទេសមានសន្តិភាពបំផុតលើលោក ឆ្នាំ២០១៧
សន្តិភាពសកល Global Peace Index ឬ ហៅកាត់ថា GPI គឺជាការវិភាគ ដើម្បីស្វែងរកប្រទេសដែលមានសន្តិភាពបំផុត នៅទូទាំងពិភពលោក ដោយផ្អែកលើការវាយតម្លៃប្រចាំឆ្នាំ នៃកត្តាមួយចំនួន ដូចជា សង្គម សេដ្ឋកិច្ច និង នយោបាយ។
នាពេលថ្មីៗនេះ GPI បានរកឃើញថា អ៊ីស្លង់ គឺជាប្រទេសដែលមានសន្តិភាពបំផុត នៅលើពិភពលោក ប្រចាំឆ្នាំ ២០១៧ ដោយ បានរក្សាតំណែងរបស់ខ្លួន ឈរនៅកំពូលតារាង លេខ ១ ចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។
បើនិយាយពីប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ កម្ពុជា បានឈរនៅចំណាត់ថ្នាក់ លេខ១៣ ប្រទេសដែលមានសន្តិភាពបំផុត ប្រចាំឆ្នាំ ២០១៧ ខណៈប្រទេសជិតខាងកម្ពុជាមួយចំនួន ដូចជា ជប៉ុន ឈរនៅលេខ២ កូរ៉េខាងត្បូង លេខ៩ វៀតណាម លេខ១២ ចិន លេខ១៦ និង ថៃ លេខ១៧។
រីឯចំណាត់ថ្នាក់នៅទូទាំងពិភពលោកវិញ កម្ពុជា បានឈរនៅចំណាត់ថ្នាក់ លេខ៨៩ ជប៉ុន លេខ១០ កូរ៉េខាងត្បូង លេខ៤៧ វៀតណាម លេខ៥៩ ចិន លេខ១១៦ និង ថៃ លេខ១២០។ គួរបញ្ជាក់ថា នៅឆ្នាំ ២០១៧ នេះ កម្ពុជា បានធ្វើឲ្យមានភាពល្អប្រសើរបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈឥណ្ឌូនេស៊ី មានការធ្លាក់ចុះយ៉ាងខ្លាំង៕
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ នៅទូទាំងពិភពលោក
ប្រភព៖ Sabay

Reviewed by Mong Kul
on
12:00 PM
Rating: