Top Ad unit 728 × 90

ថ្មីៗ

randomposts

រុក្ខជាតិ ៥ មុខដែល​អា​ច​កាត់​បន្ថយអារម្មណ៍ភេទ



១. ជីអង្កាម
យោងតាមការសិក្សានៅប្រទេសអាល្លឺម៉ង់ បានលើកឡើងថា​ប្រេងជីអង្កាមមានប្រសិទ្ធក្នុងការកាត់បន្ថយ ការឈឺក្បាលដោយសារអារម្មណ៍តានតឹង។ ការសិក្សាដទៃទៀតបានក៏ជាប់ទាក់ទងគ្នានេះដែរ ដែលបានលើកឡើងថាជីអង្កាមអាចកាត់បន្ថយ​ការមិនសប្បាយចិត្ត និងជំរុញដល់ការដាស់ស្មារតី។

២. សណ្តែកសៀង
ពេលដែលអ្នកញ៉ាំសណ្តែកសៀង, អ្នកមិនត្រឹមតែទទួលបានបរិមាណនៃជាតិសរសៃ​ និងជាតិដែកប៉ុណ្ណោះទេ, អ្នកទទួលបានទាំងជាតិអាស៊ីតហ្វូលីកផងដែរ។ ជាតិនេះអាចកាត់បន្ថយកំរិតនៃការស្ត្រេស។

យោងតាមការសិក្សាមួយដែលធ្វើឡើងនៅ National Institues of Health បានលើកឡើងថា​កំរិតនៃ​ជាតិអា​ស៊ីតហ្វូលីកចុះថយ គឺជាប់ទាក់ទងទៅនឹងជំងឺធ្លាក់ទឹកចិត្ត។

៣. ដំឡូងពណ៌ស្វាយ

វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលហៅថា anthocyanin។ យោងតាមការសិក្សាមួយនៅ Journal of Biomedical Biotechnology បានធ្វើការពន្យល់ថាជាតិ anthocyanin អាចកាត់បន្ថយសំពាធឈាម និងមានសារធាតុប្រឆាំងនឹងការរលាកដ៏ខ្លាំង, ដែលអាចដឹកនាំអោយមានអារម្មណ៍អាក្រក់ និងស្ត្រេស។ សំបករបស់វាក៏មានជាតិអ៊ីយ៉ូខ្ពស់ផងដែរ ដែលត្រូវបានគេដឹងថាកំរិតអ័រម៉ូនតុល្យភាព។

៤. ផ្កាឡាវ៉ែនឌឺ

មានមនុស្សជាច្រើនចូលចិត្តក្លិនផ្កាឡាវ៉ែនឌឺ។​ ក្លិនរបស់វាក៏មាន​ប្រយោជន៍​ក្នុងការ​សម្រាល​អាការៈស្ត្រេស។ យោងតាម​សកលវិទ្យាល័យ​មួយនៅ​រដ្ឋម៉ារីឡែន បានលើកឡើងថាផ្កាឡាវែនឌឺ​អាចធ្វើអោយស្ងប់ស្ងាត់។



៥. ផ្កាឈូករ័ត្ន
របាយការណ៍របស់ Natural News លើកឡើងថាគ្រាប់ផ្កាឈូករ័ត្ន អាចប្រើសម្រាប់ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ គ្រាប់របស់វាមានជាតិម៉ាញ៉េស្យូមខ្ពស់។ វាក៏មានជាតិ tryptophan ខ្ពស់ផងដែរ។ ជាតិអាស៊ីតអាមីណូដែល ផលិត serotonin ហើយធ្វើអោយអារម្មណ៍ប្រសើរឡើង៕


រុក្ខជាតិ ៥ មុខដែល​អា​ច​កាត់​បន្ថយអារម្មណ៍ភេទ Reviewed by Kagha on 9:20 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.