និស្សិតស្រីអាយុ២១ឆ្នាំបានក្លាយជាសេដ្ឋីដោយមិនដឹងខ្លួនដោយសារតែរឿងមួយមិនគួរអោយជឿ ...
នារីម្នាក់ត្រូវបានគេជឿថាជាមនុស្សដែលមានសំណាងបំផុតលើលោក បន្ទាប់ពីធនាគារអោយប្រគល់លុយមកអោយនាងដោយចៃដន្យ។
នាងគឺជាសិស្សធម្មតាម្នាក់ដែលរៀននៅសាលាមួយនៃទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី ហើយបានក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន។ នាងក្លាយជាអ្នកមានទ្រព្យសម្បត្តិ៏ស្តុកស្តម្ភនេះ នាងមិនបានត្រូវឆ្នោតអ្វីឡើយ តែធនាគាបានប្រគល់ប្រាក់អោយនាងលើស រហូតដល់ទៅរាប់លានដុល្លាដោយចៃដន្យ នៅក្នុងគណនីរបស់នាង។
នារីវ័យក្មេងម្នាក់នេះ បានពិនិត្យមើលគណនីរបស់នាង ដែលបានបង្កើតនៅធនាគា West Pac ហើយមួយរំពេចនោះនាងបានឃើញក្នុងគណនីមានលុយរហូតដល់ទៅ4,6 លានដុល្លាសហរដ្ឋអាមេរិកឯណោះ ដែលបានធ្វើអោយនាងរំភើបយ៉ាងខ្លាំង។
នារីកំពូលសំណាងលើលោក
ជាដំបូងនាងបានជួលមួយល្វែងក្នុងតំបន់ខាងលិចក្រុងស៊ីដនីជាកន្លែងដែលដូចតារាល្បីៗ ធ្លាប់ស្នាក់នៅអញ្ចឹងដែរ ដែលបានចំណាយថវិកាអស់ 3000 ដុល្លាសហរដ្ឋអាមេរិក។ បន្ទាប់មកនាងបានទៅហាងតុបតែងខ្លួនដែលមានតម្លៃថ្លៃៗ ដែលក្នុងនោះមានទាំងធ្វើសក់ ហើយនិងទៅព្យាបាលជើងរបស់អ្នកអស់រយៈពេល 11 ខែទៀតផង។នាងបានទិញកាបូបប្រណិតៗ, សម្លៀកបំពាក់រចនាម៉ូដ ហើយនិងគ្រឿងពេជ្រដ៏កម្រ។
នាងរូបស្រស់ខាងលើនេះ ត្រូវបានគេជឿថា ចំណាយលុយរហូតដល់ទៅ 220,000 ដុល្លាសហរដ្ឋអាមេរិកឯណោះនៅពេលទៅហាងម្តងៗ។
នាង Christine Jiaxin Lee
មិនយូរប៉ុន្មានក្រោយពីនាងចាយលុយច្រើនពេក ធ្វើអោយអាជ្ញារធរចាប់អារម្មណ៏ រហូតដល់បម្រុងនឹងចាប់ខ្លួននាងទៀតផង ដែលនាងឆ្លាតដែរ បានកក់សំបុត្រយន្តហោះបម្រុងនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដែលជាស្រុកកំណើតរបស់នាង តែអកុសលនាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅនឹងព្រលានយន្តហោះនោះតែម្តង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាងមិនបានជាប់ពន្ធធនាគារនោះទេ ដោយនាងបានឆ្លើយដោះសារថា លុយទាំងអស់គឺបានមកពីឳពុកម្តាយរបស់នាង៕
និស្សិតស្រីអាយុ២១ឆ្នាំបានក្លាយជាសេដ្ឋីដោយមិនដឹងខ្លួនដោយសារតែរឿងមួយមិនគួរអោយជឿ ...
Reviewed by Mong Kul
on
10:30 AM
Rating: