ពិតជាសារហាវឃោឃៅណាស់!! មិននឹកស្មាន…ថាខ្ទើយជាឃាតករដល់សាហាវព្រោះតែរឿង…
ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិធ្ងន់ខេត្តស្ទឹងត្រែង បានធ្វើការចាប់ខ្លួនឃាតករខ្ទើយបានហើយ ក្រោយពេលស្រាវជ្រាវរកកន្លែងលាក់ខ្លួន របស់ឃាតករឃើញ ដោយប្រើរយះពេលជាង៤៨ម៉ោង ។
សមត្ថកិច្ចបានឈានទៅដល់ការកំណត់បានមុខសញ្ញាជនសង្ស័យ ដែលជាឃាតករដៃដល់ម្នាក់ នៅនឹងលំនៅដ្ឋាន ស្ថិតក្នុងភូមិកាំងតេជោរ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៣និង៤៦នាទី រសៀលថ្ងៃទី០៤ មិថុនានេះ។ ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចធ្វើឡើងនៅក្រោយការសង្ស័យថា ជនដៃដល់បានប្រើកាំបិតចុងស្រួច ចាក់ទៅលើមន្ត្រីសូរិយោដីខេត្តម្នាក់ កាលពីម៉ោងប្រមាណជា១១យប់ក្នុងថ្ងៃទី០២ ខែមិថុនាកន្លងទៅ ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយអំពើរឃាតកម្មនេះ ខាងកំ លាំងនគរបាល បានដាក់ការសង្ស័យថា គឺបានកើតឡើងចេញពីរឿងប្រចណ្ឌ«ប្រុសស្រឡាញ់ប្រុស»ដូចគ្នា។
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋា ន ខេត្តស្ទឹងត្រែង លោកវរៈសេនីយ៍ទោដួង ស៊ីវុត្ថា បានប្រាប់ឲ្យដឹងថា៖ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ឈ្មោះស៊ុន ប៉ង អាយុ២៥ឆ្នាំ រស់នៅភូមិកាំងតេជោរ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំណែក ជនរងគ្រោះមានឈ្មោះរ៉េត រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីសូរិយោដីខេត្ត ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានស្រុកកំណើតនៅ ភូមិស្វាយទារ ឃុំស្វាយទារ ស្រុកចំការលើ ខេត្តកំពង់ចាម បានរងការចាក់១កាំបិតចុងស្រួច ត្រូវដើមដោះខាងឆ្វេង របួសយ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
លោកដួង ស៊ីវត្ថា បានបន្តទៀតថា៖ដើមចមនៃរឿងនេះ គឺបានកើតឡើងនៅម៉ោងប្រមាណជា១១យប់ ថ្ងៃ០២មិថុនាកន្លងទៅ នៅក្នុងបន្ទប់ផ្ទះជួល១កន្លែងក្នុងក្រុង ដែលម្ចាស់ផ្ទះជួលនោះមានឈ្មោះ ទា លៀងវ៉េង ហៅទី ហើយម្ចាស់ផ្ទះជួលនេះបានធ្វើជាសាក្សីផ្តល់សម្លើយប្រាប់សមត្ថកិច្ចថា នៅពេលកើតហេតុនោះគេបានចុះពីលើផ្ទះមកបត់ជើងតូចនៅក្រោមផ្ទះ ពេលនោះគេបានឃើញម៉ូតួ១គ្រឿង ចតនៅក្នុងរបងមុខផ្ទះរបស់គេ ក៏ស្រាប់តែគេបានឮសម្លេងស្រែកឲ្យជួយ នៅក្នុងបន្ទប់ជួលរបស់ឈ្មោះរ៉េត រដ្ឋា ពេលគេដើរទៅមើលជិត ក៏បានឃើញមានការប្រតាយប្រតប់គ្នា រវាងអ្នកជួលបន្ទប់ឈ្មោះ រ៉េត រដ្ឋា ជាមួយបុរសម្នាក់ទៀត ដែលតែងតែឮគេហៅឈ្មោះ ថា ស៊ុនប៉ង។
សាក្សីបានបន្តទៀតថា ពេលប្រតាយប្រតប់គ្នានោះ ជនរងគ្រោះបានយកជើងមកខ្ទាស់ទ្វារមិនឲ្យឈ្មោះប៉ងបិទបាននោះទេ គេបានស្រែកឲ្យជួយផងៗ គេក៏បានស្ទុះរត់ចេញមកក្រៅ ហើយបានស្រែកប្រាប់ថា ខ្ញុំបានត្រូវ១កាំបិតហើយ និងបានឲ្យគេជួយដឹកគាត់ទៅមន្ទីរពេទ្យ ។ បន្ទាប់មកឈ្មោះស៊ុន ប៉ង ត្រូវគេឃើញបានដើរចេញពីក្នុងបន្ទប់ជនរងគ្រោះ ដោយមិនមានស្លាកស្នាមអ្វីទាំងអស់ ជនសង្ស័យបាននិយាយដាក់ជនរងគ្រោះថា យ៉ាងម៉េចបានជាបងឯងធ្វើអញ្ចឹង ! ឯជនរងគ្រោះឲ្យឈ្មោះប៉ង ជូនគេទៅមន្ទីរពេទ្យ បន្ទាប់មកឈ្មោះប៉ង បានដឹកជនរងគ្រោះចាកចេញទៅ ហើយបានជិះទៅជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូឈ្មោះ ប៉ង និងម៉ូតូអ្នកធ្វើដំណើរបណ្តាលឲ្យជនរងគ្រោះពីរនាក់ផ្សេងទៀត រងការរបួសយ៉ាងធ្ងន់ធ្ងរ ដោយស្ត្រីវ័យចំណាស់ម្នាក់បានបាក់ជើងទាំងសងខាង។ លោកវរៈសេនីយ៍ទោ ដួង ស៊ីវុត្ថា បានបញ្ជាក់បន្ថែមថា៖ ក្រោយការបង្ករគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតនោះរួចមក ជនសង្ស័យបានគេចខ្លួនបាត់ ឯជនរងគ្រោះទាំង៣នាក់ ត្រូវគេជួយដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះជីវិតប៉ុន្តែ ជនរងគ្រោះដែលត្រូវគេចាក់១កាំបិតរបួសធ្ងន់ធ្ងរនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តស្ទឹងត្រែង ។
លោកវរៈសេនីយ៍ទោបញ្ជាក់ទៀតថា៖ក្រោយផ្ទុះរឿងពីរករណីបន្តបន្ទាប់គ្នានោះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានសុំគោលការពីព្រះរាជអាជ្ញានិងលោកស្នងការនគរបាលខេត្ត ដើម្បីបើកការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនជនសង្ស័យ ហើយនៅជាង៤៨ម៉ោងក្រោយមក ទើបរកឃើញ និងធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដើម្បីធ្វើការសាកសួរ ។
លោកថា៖ជនសង្ស័យមិនបានទទួលស្គាល់ពីទង្វើរបស់ខ្លួននោះឡើយ ដោយគេនិយាយថា គេមិនបានចាក់សម្លាប់ជនរងគ្រោះនោះទេ ។ហើយនៅថ្ងៃ០៥មិថុនានេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ពីនគរបាលជំនាញខេត្តនៅឡើយ ហើយនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង បន្ទាប់ពីបញ្ចប់នូវកិច្ចនីតិវិធីនោះរួច ៕
ពិតជាសារហាវឃោឃៅណាស់!! មិននឹកស្មាន…ថាខ្ទើយជាឃាតករដល់សាហាវព្រោះតែរឿង…
Reviewed by Kagha
on
8:32 PM
Rating: