របៀបធ្វើ ឡុកឡាក់សាច់គោ
គ្រឿងផ្សំ
- សាច់គោ (សាច់ផុយ) ៣ខាំ (ហាន់ស្តើងៗ)
- សាឡាដ ១ខាំ
- ប៉េងប៉ោះ ១ផ្លែ (ហាន់ស្តើងៗ)
- ខ្ទឹមបារាំង ១ផ្លែ (ហាន់ស្តើងៗ)
- ប្រេងឆា ១ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាកាហ្វេ
- អំបិល បន្តិច
- ម្សៅស៊ុប បន្តិច
- ស្ករ ១ស្លាបព្រាបាយ
- ខ្ទឹមស ៤កំពឹស (ចិញ្ច្រាំអោយម៉ត់)
- ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
របៀបធ្វើ
- រៀបសាឡាដដាក់ក្នុងចាន រៀបប៉េងប៉ោះពីលើសាឡាដ រួចរៀបខ្ទឹមបារាំងពីលើមួយជាន់ទៀត (បើអត់ចូលចិត្តបន្លែឆៃ ត្រឡប់ខ្លាញ់សិន)។
- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសបំពងអោយប្រែពណ៌ រួចដាក់សាច់ចូលឆាពីរបីត្រឡប់។
- បន្ទប់មកដាក់ស្ករ ប្រេងខ្យង អំបិល ម្សៅស៊ុប ចូលឆាអោយឆ្អឹនសាច់ ដាក់ម្រេចចូល រួចដួសសាច់ដាក់ពីលើបន្លែជាការស្រេច៕
+++ ញុំាជាមួយអំបិលម្រេចក្រូចឆ្មា កាន់តែឆ្ងាញ់។
អ្នកស្រី សុគន្ធារី
របៀបធ្វើ ឡុកឡាក់សាច់គោ
Reviewed by Kagha
on
10:59 AM
Rating: