Top Ad unit 728 × 90

ថ្មីៗ

randomposts

គ្រប់យ៉ាងនៅថ្ងៃនេះ ក៏ព្រោះតែម៉ែ


ថ្ងៃមួយខ្ញុំបានទូរសព្ទទៅម្ដាយខ្ញុំ ហើយនិយាយលេងជាមួយគាត់ប្រហែលជាកន្លះម៉ោងដោយជជែកពីនេះពីនោះ គ្រប់បែបយ៉ាង។ សំនួរមួយដែលខ្ញុំតែងតែលឺចេញពីមាត់ម៉ែ នោះគឺកូនអស់លុយចាយហើយ ឬនៅ? បើអស់ចាំ ម៉ែផ្ញើរអោយចាយ។ មិនអីទេម៉ែនៅខ្លះហើយ ម៉ែទុកផ្គត់ផ្គង់ខ្លួនឯងចុះណាម៉ែ ខ្ញុំឆ្លើយតប។ ម៉ែស្ងាត់បន្តិច ហើយក៏យំដោយបន្លឺសំលេងឡើងថាម៉ែសូមទោសណាកូនដែលមិនអាចផ្ដល់សេខក្ដីសុខអោយកូនបានពេញ លេញ មិនបានទិញទូរសព្ទទំនើបៗអោយកូនមិនបានទិញម៉ូតូអោយកូនមិនបានផ្ដល់លុយអោយគ្រប់គ្រាន់។ គ្រាន់តែលឺដូច្នេះ ទឹកភ្នែកខ្ញុំស្រក់ដោយមិនដឹងខ្លួន ដូចភ្លៀងដែលស្រក់លើដំបូលដែក។​ ខ្ញុំជូតទឹកភ្នែករួចនិយាយ ទៅកាន់ម៉ែថា ម៉ែ ម៉ែមើលកូនម៉ែមើលធំប៉ុណ្ណាហើយសូមម៉ែកុំតូចចិត្តនិងរឿងនោះអី ម៉ែបានផ្ដល់គ្រប់យ៉ាងដល់ ដល់កូនហើយ ម៉ែអត់ដឹងទេមែនទេ។ ម៉ែបានផ្ដល់ខួរក្បាលដែលធ្វើអោយកូនចេះគិត ម៉ែបានផ្ដល់បេះដូងអោយ កូនចេះស្រលាញ់ ចេះចែករំលែក ម៉ែបានផ្ដល់ជីវិតដែលមានតម្លៃសម្រាប់កូន។ ម៉ែបានចំណាយពេលសឹងតែមួយជីវិតទៅហើយដើម្បីចញ្ចឹមកូន ម៉ែលះបង់រូបកាយដ៏ស្រស់ស្អាតដើម្បីកូន ម៉ែលះបង់សេចក្ដីសុខផ្ទាល់ខ្លួនព្រោះ តែកូន ម៉ែលះបង់អាហារព្រោះចង់អោយកូនបានចម្អែតក្រពះ ម៉ែលះបង់គ្រប់យ៉ាងដើម្បីកូនហើយតើម៉ែដឹងថា ទំហំនៃការលះបង់របស់ម៉ែមានទំហំប៉ុណ្ណាទេ? ម៉ែស្ងាត់មិននិយាយ មួយស្របក់ក្រោយគាត់បាននិយាយថា ម៉ែមិនចង់អោយកូនលំបាកទេ គ្រប់យ៉ាងព្រោះម៉ែចង់អោយកូនបានសុខ បានល្អ។ ខ្ញុំយំកាន់តែខ្លាំងហើយ និយាយទៅម៉ែថាកូនស្រលាញ់ម៉ែ។ ដកស្រង់ចេញពីរឿងពិតរបស់យុវនិស្សិតម្នាក់។

អត្ថបទ៖ គុល ដឿន
គ្រប់យ៉ាងនៅថ្ងៃនេះ ក៏ព្រោះតែម៉ែ Reviewed by Kagha on 11:14 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.