Top Ad unit 728 × 90

ថ្មីៗ

randomposts

​ធ្លាប់​អត់​ពេល​ឃើញ​ឈាមរដូវ​ទៅ​ជា​ពណ៌​ត្នោត​ចាស់? នេះ​គឺជា​មូលហេតុ​របស់​វា

ក្រៅពី​អាច​បញ្ជាក់​ថា​អ្នក​មាន​ផ្ទៃពោះ​ឬ​អត់​នោះ ឈាមរដូវ​ក៏​អាច​ប្រាប់​រឿង​ជាច្រើន​អំពី​សុខភាព​អ្នក​បាន​ដែរ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​សង្កេតឃើញថា ឈាមរដូវ​មាន​ពណ៌​ត្នោត​ចាស់ វា​ច្រើនតែ​មិនមែន​ជា​រឿង​ដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ តែ​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​។
​លក្ខណៈ និង​ពណ៌​របស់​ឈាមរដូវ​អាច​ប្រែប្រួល​ទៅតាម​វដ្ត​រដូវ​។ វា​អាច​មាន​លក្ខណៈ​ខាប់​មួយថ្ងៃ និង​រាវ ហើយក៏​ជា​ទឹក​នៅ​ថ្ងៃ​បន្ទាប់​។ នៅពេល​ដែល​រាងកាយ​ជម្រុះ​ភ្នាស់​របស់​ស្បូន​ខាង​ក្រៅ​ចេញ ពណ៌​របស់​ឈាមរដូវ​គឺ​ក្រហម​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​។ យ៉ាងណាមិញ ដល់​ពេល​ជិត​ចប់​វដ្ត​រដូវ ឈាម​នេះ​អាច​នឹង​មាន​ពណ៌​ផ្សេង​ដោយសារ​នៅ​យូរ​។ អ្នក​ប្រហែលជា​មាន​ភ្នាស់​ស្បូន​ខាងក្រៅ​សល់​មួយចំនួន ហើយ​ឈាម​ដែល​វា​ហូរ​មក​ឥឡូវ​នេះ​ក៏​មាន​ពណ៌​ប្លែក​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រឿង​នេះ​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យខ្លាច​ឡើយ ព្រោះ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ដោយសារ​តែ​ឈាម​មាន​ពេល​ធ្វើ​អុកស៊ីតកម្ម​ច្រើន​នៅ​ខាងក្រៅ ដូច្នេះ​វា​អាច​នឹង​ទៅ​ជា​ពណ៌​ត្នោត​ចាស់​អញ្ចឹង​ឯង​។

តើ​ពេល​ណា​ដែល​អ្នក​គួរ​បារម្ភ​អំពី​រឿង​នេះ​ទៅ​?
​ចូរ​ចាំ​ថា រាល់​ការ​មក​រដូវ​មួយៗ​គឺ​ជា​មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន ហើយ​អ្នក​ក៏​នឹង​ជម្រុះ​ភ្នាស​ខាង​ក្រៅ​របស់​ស្បូន​ក្នុង​លក្ខណៈ​មួយ​ខុសៗ​គ្នា​ដែរ​។ ដូច្នេះ ការមើលឃើញ​ឈាមរដូវ​ទៅ​ជា​ពណ៌​ត្នោត​ចាស់​មួយ​ចំនួន​នៅ​ពេល​ចាប់ផ្តើម​ធ្លាក់​ឈាមរដូវ ឬ​ចុងរដូវ គឺជា​រឿង​ដែល​មិន​បាច់​បារម្ភ​ឡើយ​។ យ៉ាងណាមិញ បើសិនជា​វា​មាន​ជាប់ទាក់ទង​នឹង​បញ្ហា​ដូចជា ក្លិនស្អុយ វា​អាច​ជា​ការបញ្ជាក់​ថា មាន​ការបង្ក​រោគ​ហើយ​។ មាន​ប្រភេទ​នៃ​ការពន្យា​កំណើត​មួយ​ប្រហែលជា​អាច​នាំ​ឲ្យ​ឈាមរដូវ​ទៅ​ជា​ពណ៌​ត្នោត​ចាស់​ដែរ​។ អ្នក​ក៏​ត្រូវតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​បើសិនជា​អ្នក​ធ្លាប់​មាន​ការឡើង​កន្ទួល​លើ​ស្បែក​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​ធ្លាក់​ឈាមរដូវ​ច្រើនៗ​ជាង​ធម្មតា​៕
​ធ្លាប់​អត់​ពេល​ឃើញ​ឈាមរដូវ​ទៅ​ជា​ពណ៌​ត្នោត​ចាស់? នេះ​គឺជា​មូលហេតុ​របស់​វា Reviewed by Kagha on 10:18 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.