មិនចេះចប់ មិនចេះហើយ! បំផ្ទុះគ្រាប់បែកអត្តឃាត នៅកណ្តាលទីក្រុងឥណ្ឌូនេស៊ី ស្លាប់ច្រើននាក់
មនុស្សចំនួន ៥ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ដែលគេសង្ស័យថា ជាការបំផ្ទុះគ្រាប់បែកអត្តឃាត ចំនួន ២ នៅឯស្ថានីយរថយន្តក្រុង ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីវេលាម៉ោង ៩ យប់ (ម៉ោងនៅឥណ្ឌូនេស៊ី) ថ្ងៃ ពុធ ទី ២៤ ម្សិលមិញនេះ។
បើយោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ប៉ូលិសចំនួន ៣ នាក់ និង បុរសជាជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត ២ នាក់ បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះ ចំនួន ២ ដែលកើតឡើងមុនក្រោយគ្នាតែ ៥ នាទីប៉ុណ្ណោះ នៅឯស្ថានីយរថយន្តក្រុង Kampung Melayu។
ជាមួយគ្នានេះដែរ មនុស្សយ៉ាងហោចណាស់ ១០ នាក់ បានរងរបួស ដោយក្នុងនោះរួមមាន មន្ត្រី ៥ នាក់ និង ជនស៊ីវិល ៥ នាក់។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះការវាយប្រហារកម្រិតទាបជាច្រើន ចាប់តាំងពីខែមករា មក ខណៈរដ្ឋអ៊ីស្លាម ISIS បានអះអាងថា ពួកគេជាអ្នកវាយប្រហារ កាលពីខែមករា នោះ ហើយវាក៏ជាការវាយប្រហារលើកដំបូងរបស់ពួកគេ នៅតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC។
ទោះជាយ៉ាងណា សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា នរណាជាអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើ ប៉ុន្តែ ឥណ្ឌូនេស៊ី បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ណាស់ បន្ទាប់ពីធ្លាប់ទទួលរងការវាយប្រហារជាច្រើន ដោយពួកសកម្មប្រយុទ្ធ ដែលបំផុសគំនិតដោយរដ្ឋអ៊ីស្លាម ISIS៕
ប្រភព៖ Sabay

Reviewed by Mong Kul
on
12:14 AM
Rating: