មើលរឿងសិចគ្មានខ្លាចសោះ តើពុទ្ឋសាសនានឹងទៅជាយ៉ាងណា?
ទោះជានេះមិនមែនជាព្រះសង្ឃខ្មែរក៏ដោយ ប៉ុន្តែអោយតែពាក់ស្បង់ជាសង្ឃ គឺមានន័យថាជាព្រះសង្ឃហើយ គឺមិនបែងចែកសង្ឃខ្មែររឺសង្ឃប្រទេសផ្សេងឡើយ ។ ដោយសារតែសព្វថ្ងៃមេរៀនព្រះពុទ្ធព្រះបរមគ្រូនៃយើង កំពុងត្រូវបានមនុស្សថោកទាបជាន់ឈ្លី ជាពិសេសមនុស្សចូលខ្លួនជាអ្នកបួស ដើម្បីតែផលប្រយោជន៏លុយកាក់ ហើយបំផ្លាញមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ ទើបមានលេចចេញនៅរូបភាពមិនល្អជាច្រើនពីព្រះសង្ឃ ដែលតាមពិតពួកវាមិនមែនជាសង្ឃទេ ប៉ុន្តែជាអាចោរថង់យាមរឺអាត្រងោលប៉ុណ្ណោះ ។
ដូចច្នោះ ប្រសិនបើបងប្អូនមើលឃើញថា ព្រះសង្ឃណាប្រព្រិត្តិទង្វើរមិនគួរគប្បី បងប្អូនកុំគិតថាវាជាព្រះសង្ឃអី គឺគិតថាវាជាអាចោរថង់យាមចូលក្នុងស្បង់ដើម្បីបោកលុយគេ សំរាប់ជាផលប្រយោជន៏ផ្ទាល់ខ្លួនប៉ុណ្ណោះ ហេតុដូចច្នោះហើយ បងប្អូនគួរតែរកភស្តុតាងខូចរបស់អាត្រងោលនោះអោយឃើញ បន្ទាប់មកឈប់អោយវាបួសហើយដេញវាចេញពីវត្តតែម្ដង ។
វីដេអូសម្លេងទាក់ទង
មើលរឿងសិចគ្មានខ្លាចសោះ តើពុទ្ឋសាសនានឹងទៅជាយ៉ាងណា?
Reviewed by Kagha
on
4:41 PM
Rating: