អុញនោះខ្លាំងបាត់! មិនធម្មតាទេ ចែ រឿន ម្ចាស់សិប្បកម្មកែឆ្នៃទ្វារ និងបង្អួចនៅភូមិដេអេ (វីដេអូ)
ខេត្តមណ្ឌលគិរី ៖ រថយន្តទេសចរណ៍ ធុន២៥កៅអី១គ្រឿង ត្រូវបានមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ឃាត់បាននៅចំនុចភូមិពូ លូង សង្កាត់រមនា ក្រុងសែនមនោរម្យ ក្រោយទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ ថារថយន្តនេះមានផ្ទុកឈើខុសច្បាប់។ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់នេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ឧសភា ២០១៧ ។
ប្រភពបានឲ្យដឹងថា ក្រោយបានដំណឹងពីភ្នាក់ងាររួចមកមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចំនួន៥នាក់បានចេញសកម្មភាពបង្ក្រាប ភ្លាមៗដោយឃាត់រថយន្តដឹកឈើខាងលើ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦Aត្រង់ចំនុចភូមិពូលូង ។ក្រោយពេលឃាត់បានរថយន្តដឹកបទល្មើស អស់រយៈពេលប្រមាណជាង១ម៉ោង ពោលគឺចាប់បាននៅម៉ោង៧និង៣០នាទីយប់ រហូតដល់ម៉ោង៨ម្ចាស់រថយន្តនៅតែមិនព្រមប្រគល់សោរថយន្តឱ្យទៅជំនាញ។
ប្រភពបន្តថា លុះរំលងបានប្រមាណជិតមួយម៉ោង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៏សំបកឪឡឹក ពាក់ស្លាកលេខ ន.ប ដែលគេស្គាល់ថា ម្ចាស់រថយន្តនេះជាអភិបាលរងខេត្តមណ្ឌលគិរី បានទៅឈប់បិទពីមុខរថយន្តរបស់ជំនាញមេព្រៃ និងបានបញ្ជាឲ្យរថយន្តដឹកឈើនោះបើកបន្តទៅមុខ។
ប្រភពបញ្ជាក់ថា នៅម៉ោង១០យប់ថ្ងៃដដែល រថយន្តដែលលោកអភិបាលរងខេត្តបញ្ជាឲ្យទៅមុខ ដោយមិនខ្លាចមន្ត្រីជំនាញកំពុងអនុវត្តន៏ច្បាប់នោះទេ បានបើកចូលផ្ទះវីឡាមួយកន្លែងនៅមុខការ៉ាស់សាំង ម៉ៅ ហេង ផ្លូវចុងប្រលានយន្តហោះ ក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។នៅពេលដែលរថយន្តដឹកឈើបើកចូលផ្ទះវីឡាខាងលើ បន្តិចក្រោយមកគេឃើញ មាននគរបាលពីរនាក់ ជិះរថយន្តបាឡែនពីរគ្រឿង ទៅចតបិទពីមុខផ្ទះខាងលើនោះ។
ក្រោយមកទៀតមន្ត្រីជំនាញមេព្រៃនិងនគរបាល ជាច្រើននាក់ចុះទៅព័ន្ឋពីមុខផ្ទះវីឡានោះ គេឃើញស្ត្រីម្នាក់បានចេញមុខនិយាយជាមួយសមត្ថកិច្ច និងឃើញមេព្រៃនិយាយទូរសព្ទចុះឡើងមួយសន្ទុះ នៅម៉ោង១០និង៣០នាទីយប់ ស្រាប់តែសមត្ថកិច្ច និងជំនាញ បានដកកម្លាំងចេញពីមុខផ្ទះដែលឡានដឹកឈើរត់ចូល។បញ្ហាខាងលើនេះមហាជនមានការងើងចម្ងល់យ៉ាងខ្លាំង ចំពោះប្រតិបត្តិការរបស់មន្ត្រីជំនាញ ដែលស្ទាក់រថយន្តដឹកបទល្មើសព្រៃឈើបានហើយ បែរជាបណ្តោយឲ្យរត់បានបាត់ទៅវិញ តើរឿងនេះមានអាថ៌កំបាំងអ្វីនៅពីក្រោយ?
ប្រភពបានរាយការណ៏ថា រថយន្តទេសចរណ៏ពាក់ស្លាកលេខ ភ្នំពេញ 3D 5840 ពណ៏លឿង លួចបង្កប់ឈើខុសច្បាប់ខាងលើ ជារបស់ ចែរឿន ដែលជាឈ្មួញម្នាក់បានរកស៊ីដឹកឈើ និងធ្វើសិប្បកម្មទ្វារបង្អូច ជាយូរឆ្នាំមកហើយ។ប្រភពថា ការរកស៊ីរបស់ចែរឿន ពុំដែលមានការរំខានពីសមត្ថកិច្ចម្តងណាឡើយ ព្រោះតែគាត់បានទំនាក់ទំនងជាមួយសមត្ថកិច្ច និងជំនាញមុនរួចស្រាច់ទៅហើយ។
សេចក្តីរាយការបានបញ្ជាក់ថា ឈើដែលចែរឿន កំពុងរកស៊ីរាល់ថ្ងៃរាប់ឆ្នាំមកហើយនោះ គឺសុទ្ឋតែដឹកចេញពីតំបន់ការពារសត្វព្រៃស្រែពក ក្រោយការមើលខុសត្រូវរបស់លោក ឌិន ប៊ុនធឿន នាយកដែនជម្រក និងក្រោមការគ្រប់គ្រងពីលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ក្រុមអ្នកតាមដានបទល្មើសព្រៃឈើបានស្នើរដល់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី គួរចាត់វិធានការលើមន្ត្រីដែលចេញមុខការពារអ្នករកស៊ីខុសច្បាប់ ដើម្បីធានាឲ្យបាននូវនិរន្ត៍រភាពព្រៃឈើក្នុងខេត្តមណ្ឌលគិរី លើការការពារថែរក្សាគុណភាពបរិស្ថាន និងបន្សល់ទុកកេរ្តិ៍ដំណែលសម្បត្តិព្រៃឈើដល់ កូនចៅជំនាន់ក្រោយ៕

Reviewed by Kagha
on
5:59 PM
Rating: