៧ចំណុចនេះ អាចបញ្ជាក់បានថា ប្ដីរបស់អ្នកកំពុងតែចង់បែកឆ្វេងហើយ …!
ពិតប្រាកដណាស់ នៅលើលោកនេះ គ្មានស្រ្តីណាម្នាក់ចង់មានឈ្មោះជាស្រីមេម៉ាយ ឬ មានឈ្មោះជាស្រីមានប្ដីពីរបីនោះទេ តែជាសំណាងអាក្រក់ ក៏បានធ្លាក់ទៅលើស្ត្រីមួយចំនួន ទោះបីជាពួកគាត់ប្រឹងគេចក៏គេចមិនផុត។ ជាតិជាស្ត្រី តែងតែប្រាថ្នាស្នេហ៍ស្មោះមួយទល់នឹងមួយ ទោះបីជាដឹងថាប្ដីរបស់ខ្លួន ជាមនុស្សមិនល្អ ជាឪពុកមិនល្អក្តី គាត់តែងតែពុះពារគ្រប់រាល់ឧបសគ្គព្រោះមិនចង់បែកបាក់គ្រួសារ ផ្ទុយទៅវិញ មួយជីវិតនេះពួកគាត់សុទ្ធតែប្រាថ្នាចង់រស់នៅជួបជុំគ្រួសារដោយសុខសាន្តជានិរន្ត៍។
៧ចំណុចខាងក្រោមនេះ អាចបញ្ជាក់បានថា ប្ដីរបស់អ្នកកំពុងតែចង់ផិតក្បត់អ្នកហើយ៖
១. គាត់ឧស្សាហ៍ចូលផ្ទះយប់ៗជ្រៅ ថែមទាំងស្រវឹងជោគៗខ្លួនជាញឹកញាប់។
២. គាត់ចាប់ផ្ដើមប្លែក ប្រើសម្ដីអាក្រក់ៗមកលើអ្នក តាំងតែពីដើមមក គាត់មិនធ្លាប់ប្រើសម្ដីបែបនេះដាក់អ្នកពីមុនមកសោះ។
៣. គាត់ចូលចិត្តលាក់លៀម លួចនិយាយទូរស័ព្ទមិនឱ្យអ្នកដឹង ថែមទាំងញញឹមញញ៉ែមតែម្នាក់ឯង។
៤. គាត់មិនសូវបានញុំាបាយជាមួយអ្នក ស្ទើរតែជារៀងរាល់ពេល។
៥. គាត់ច្រើនរវល់មិនសូវបានមកគេងផ្ទះជាញឹកញាប់។
៦. គាត់ចាប់ផ្ដើមចេះដេញដោលរឿងលុយកាក់ ជីកឬសជីកគល់ទៅលើអ្នកគ្មានហេតុផល។
៧. ជាពិសេស ប្រាក់ខែរបស់គាត់ មិនសូវបានផ្ដល់ឱ្យអ្នកគ្រប់គ្រាន់ដូចមុនឡើយ។

បើអ្នកសំគាល់ឃើញថា ស្វាមីរបស់អ្នកចាប់ផ្ដើមប្រែប្រួលខុសប្លែក ដូចទៅនឹងចំណុចបានរៀបរាប់ខាងលើនោះ អ្នកគួរតែធ្វើការសង្កេតរាល់ទង្វើររបស់គាត់ឱ្យបានម៉ត់ចត់ និង ព្យាយាមរកវិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាកុំគ្រួសាររបស់អ្នកឈានដល់ការបែកបាក់ឱ្យសោះ៕
៧ចំណុចនេះ អាចបញ្ជាក់បានថា ប្ដីរបស់អ្នកកំពុងតែចង់បែកឆ្វេងហើយ …!
Reviewed by Kagha
on
1:13 PM
Rating:
Reviewed by Kagha
on
1:13 PM
Rating:

