របៀបធ្វើ បង្អែមល្ពៅឆឹងខ្ទិះដូង
គ្រឿងផ្សំ
- ល្ពៅ កន្លះគីឡូ កាត់ពុះជាចំណិតៗកុំតូចពេក
- ស្ករស ២៥០ក្រាម
- ទឹក ៥០០ក្រាម
- ខ្ទិះដូង ១០០ក្រាម
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្សៅអង្ករ កន្លះស្លាបព្រាបាយ
វិធីធ្វើ
- មុនដំបូងយកល្ពៅមកដាក់ត្រាំទឹក (លាយកំបោចុងស្លាបព្រាកាហ្វេ)ប្រហែលជា ៣០នាទី។
- យកទឹកដាក់ដាំរួចចាក់ស្ករសចូលដាំឲ្យពុះយកល្ពៅមកដាក់ចូលដាំវាបន្តទៀត(ត្រឡប់ល្ពៅ)ឲ្យទឹកស្ករសរាងគោក។
- យកខ្ទិះដូង, ម្សៅអង្ករ និងអំបិលដាក់ដាំឲ្យពុះ បន្ទាប់មកយកវាទៅស្រោចពីលើល្ពៅដែលឆឹងរួចអាចញាំបានហើយ៕
របៀបធ្វើ បង្អែមល្ពៅឆឹងខ្ទិះដូង
Reviewed by Kagha
on
11:51 PM
Rating:
Reviewed by Kagha
on
11:51 PM
Rating: