Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ត្រកួនបំពង

គ្រឿងផ្សំ
  • ត្រកួនទឹក ២ ខាំ
  • ម្សៅបំពង ១ ចានចង្កឹះ
  • ទឹក ឬ limewater ១ ចានចង្កឹះ
  • បង្គា ៥ - ៨ ធ្វើអោស្អាត
  • សាច់ជ្រូកចិញ្រ្ចាំ ១ ខាំ
  • ខ្ទឹមក្រហម ៥ ដុំ ហាន់ល្អិតៗ
  • ម្ទេសក្រហម ៥ ផ្លែ ហាន់ល្អិតៗ
  • ម្ទេសជ្រុក ១ ស្លាបព្រាបាយ
  • ខ្ទិះដូង ២ ស្លាបព្រាបាយ
  • ស្ករ ២ ស្លាបព្រាបាយ
  • ទឹកត្រី ២ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ
  • សណ្តែកដីលីង ១ ស្លាបព្រាបាយ បុកម៉ត់តិចៗ
  • ទឹកធម្មតា បន្តិច
  • ប្រេងឆា
របៀបធ្វើ
  1. ត្រកួនបិះអោយស្អាត កាត់ប្រវែង ១ ថ្នាំងដៃ ដាក់ត្រាំក្នុងទឹក។
  2. លាយម្សៅឆា និង limewater ចូលគ្នាអោយសព្វល្អ។
  3. ដាក់ប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅខ្លាំង រួចដាក់ត្រកួនចូលក្នុង ទឹកម្សៅអោយសព្វ រួចយកមកបំពងរហូតដល់ស្រួយ សឹមស្រង់ទុកអោយស្រក់ខ្លាញ់។
  4. ដាំទឹកអោយពុះ ដាក់សាច់ជ្រូក និងបង្គាស្ងោរអោយឆ្អឹនល្អ សឹមស្រង់ទុកមួយអន្លើ។
  5. លាយគ្រឿងផ្សំដូចជា ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ខ្ទិះដូង ខ្ទឹម ម្ទេសជ្រុក ម្ទេស និងសណ្តែកដីចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត សឹមដាក់សាច់ជ្រូក និងបង្គាចូលកូរអោយសព្វ។ ទុកញុំាជាមួយត្រកួនបំពង ជាការស្រេច៕
របៀបធ្វើ ត្រកួនបំពង Reviewed by Kagha on 8:10 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.