ផ្លែចេកជាថ្នាំព្យាបាលអាក្ការៈទល់លាមកបានយ៉ាងស័ក្តសិទ្ធ
ផ្លែចេកគឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារជាតិសរសៃ និងសារធាតុប៉ូតាស្យូមដែលមានសារប្រយោជន៏ជាច្រើន សម្រាប់ការរំលាយអាហាររបស់អ្នក។ នៅពេលដែលអ្នកទទួលទានផ្លែចេកវាអាចជួយដល់ប្រព័ន្ធរំលាយអាហារមានដំណើរការរលូនល្អ។ ប៉ូតាស្យូមដើរតួយ៉ាងសំខាន់ ក្នុងការកិនរំលាយ និងមុខងាររបស់សាច់ដុំរំលាយអាហារក្នុងក្រពះ។ ហើយសារជាតិសរសៃដែលមាននៅក្នុងផ្លែចេក ជំនួយដល់ការបត់ជើង ការបញ្ចេញខ្យល់ក្នុងពោះវៀន ( ផោម ) ការពារការទល់លាមក ហើមពោះព្រមទាំងបញ្ហាការរំលាយអាហារផ្សេៗទៀតផង។
អ្វីដែលត្រូវការ៖
- ផ្លែចេក ១ផ្លែ
- ប្រេងអូលីវ ១ស្លាបព្រាបាយ
ការរៀបចំ៖
- សូមបកសម្បកផ្លែចេកចេញ និងកាត់វាជាដុំតូចៗ។
- ចាក់គ្រឿងផ្សំទាំងពីចូលក្នុងកូនចានតែមួយ ។
- ប្រើសមមួយមកបំបែកចេក និងច្របល់គ្រឿងផ្សំទាំងពីរបញ្ចូលគ្នាឱ្យបានល្អ ។
- សូមទទួលទានល្បាយមួយនេះបីដងក្នុងមួយថ្ងៃ រហូតដល់ការទល់លាមកមួយនេះព្យាបាលបានជោគជ័យ ៕
ផ្លែចេកជាថ្នាំព្យាបាលអាក្ការៈទល់លាមកបានយ៉ាងស័ក្តសិទ្ធ
Reviewed by Kagha
on
8:34 PM
Rating:
Reviewed by Kagha
on
8:34 PM
Rating:

No comments: