ប្រុសស្រឡាញ់ប្រុស ស្រីស្រឡាញ់ស្រី កំពុងកញ្ជ្រោលខ្លាំងក្នុងសង្គមបច្ចុប្បន្ន
រាជធានីភ្នំពេញ ៖ ជាការកត់សម្គាល់ នៅពេលបច្ចុប្បន្ន គេសង្កេតឃើញថា រូបភាពប្រុសៗស្រឡាញ់គ្នានៅក្នុងប្រទេសកម្ពុជា ហាក់មានការហក់កើនឡើង និងពុះកញ្ជ្រោលបន្តបន្ទាប់គួរឲ្យភ្ញាក់ផ្អើល ។ ពេលខ្លះ រហូតមានប្រុសៗយកគ្នាជាគូស្នេហ៍ស្លាប់-រស់ ដោយប្រកាសចូលរោងការពេញមុខ ឱ្យគេដឹងឮថែមទៀតផង ។
លើសពីនេះ ក៏មានប្រុសៗខ្លះ ដែលមានចរិតធម្មជាតិស្រឡាញ់ភេទដូចគ្នា ក៏នាំគ្នាសម្លៀងចិត្តចង់ឱ្យគេដឹងឮរឿងផ្ទៃក្នុងស្នេហ៍ខុសតម្រានេះទៀត ដោយព្រោងព្រាតតែម្តង ។ ឥឡូវនេះ នៅក្នុងសង្គមរស់នៅនៃប្រទេសកម្ពុជាយើង មានបញ្ហារឿងរ៉ាវប្រុសស្រឡាញ់ប្រុស ស្រីស្រឡាញ់ស្រី កំពុងតែមានប្រជាប្រិយភាពណាស់ ដែលពីមុនគេឃើញមានតែនៅក្នុងសង្គមប្រទេសជឿនលឿងអឺរ៉ុប និងប្រទេសជិតខាងយើងតែប៉ុណ្ណោះ។
ប៉ុន្តែពេលនេះ កើតឡើងជាបន្តបន្ទាប់គួរឲ្យចាប់អារម្មណ៍ ពិសេសប្រុសស្រឡាញ់ប្រុសគ្នាឯង សំបូរពេញក្រុងភ្នំពេញ និងខេត្ត និងល្បីៗពេញប្រទេស ។ លើសពីនេះ មានរឿងរ៉ាវប្លែកៗជាច្រើន បានកើតឡើងពេញបណ្តាញសង្គមហ្វេសបុក ដោយប្រុសៗខ្លះឆាតតាមហ្វេសបុករកគ្នាទៅវិញទៅមក និងខ្លះទៀតហ៊ានទាំងបង្ហាញរូបភាពកៀកកើយ ឱបថើបគ្នា ក្នុងបន្ទប់គេងទាំងឡាយ ឬបង្ហាញវីដេអូឱ្យគេបានដឹង ថែមទាំងប្រើពាក្យហាន់នី ឬប្តី-ប្រពន្ធពេញមាត់ដាក់គ្នាទៅវិញទៅមកផងដែរ ។
ករណីនេះកំពុងកើតឡើងនៅសង្គមខ្មែរយើងគួរឱ្យកត់សម្គាល់ តើមិត្តៗអ្នកអានមានគំនិត និងយោបល់បែបណាដែរ?
ប្រុសស្រឡាញ់ប្រុស ស្រីស្រឡាញ់ស្រី កំពុងកញ្ជ្រោលខ្លាំងក្នុងសង្គមបច្ចុប្បន្ន
Reviewed by Kagha
on
4:11 PM
Rating: