Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ បង្អែម​អាម៉ុកខ្នុរ

គ្រឿងផ្សំ
  • សាច់ខ្នុរ ១ចាន​ចិតជាចំណិត
  • ខ្ទិះដូង ២០០មីលីលីត្រ
  • ស៊ុត ១០គ្រាប់​
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ស្ករស ១៥០ក្រាម
  • គ្រាប់ខ្នុរ កន្លះចាន​ យក​សំបក​ចេញ​ចិត​ស្តើងៗ
  • ស្លឹក​ចេក កាច់បត់​ដូច​ក្នុង​រូប​ ឬក៍​ដាក់​ក្នុង​កូន​ចាន​ក៍បាន
  • ខ្ទិះដូង ៣០០ មីលីលីត្រ, ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ, អំបិលបន្តិច, ស្ករស កន្លះស្លាបព្រាកាហ្វេ លាយចូលគ្នា​ទុកដាក់​ពីលើ
វិធីធ្វើ
  1. មុន​ដំ​បូង​យក​ស៊ុត​មក​គោះ​ដាក់​ចូល​ក្នុង​ចាន​រួច​វា​យ​ឲ្យ​បែក​។
  2. យក​អំបិល, ស្ករស និងខ្ទិះ​ដូង​ដាក់​ចូល​រួច​ហើយ​កូរ​វា​ឲ្យរលាយ​ចូល​គ្នាបាន​សព្វ​ល្អ​​ (ត្រូវ​ចំ​ណាយពេលយូរបន្តិច​បើមិនមានម៉ាស៊ីន)។
  3. បន្ទាប់​មក​យក​គ្រាប់​ខ្នុរ​ និងសាច់​ខ្នុរ​ដាក់​លាយ​​កូរចូ​ល​ជា​មួយ​គ្នា​ដែរ​។
  4. បន្ទាប់​ពី​លាយ​រួច​រាល់​ហើយ​យក​វា​ដាក់​ចូល​ក្នុង​ស្លឹក​ចេក​ដែល​កាច់​បត់​ រួច​​ ឬ​ក៍​ក្នុង​កូន​ចាន​ក៍បាន ប៉ុន្តែកុំ​ឲ្យ​ពេញ​ដាក់​តែ​កន្លះ​បាន​ហើយ​។
  5. បន្ទាប់​ពី​ដាក់​ក្នុង​ស្លឹក​ចេក​ ឬ​ក៍​កូន​ចាន​រួច​ហើយ​យក​វា​ទៅ​ដាក់​ចំហុយ​ ៣ ទៅ​ ៤​នាទី​។
  6. យក​ខ្ទិះ​ដូង​ដែល​លាយ​ទុក​មក​ដាក់​ពី​លើ​ ១​ស្លាបព្រា​បាយ ម្តង​មួយៗរហូត​ទាល់​តែអស់ បន្ទាប់​មកទុក​៥​នា​ទី​​ទៀត​​ឆ្អិន​ជា​ការ​ស្រេច៕​

របៀបធ្វើ បង្អែម​អាម៉ុកខ្នុរ Reviewed by Mong Kul on 1:35 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.