សម្អាតគ្រឿងពេជ្ររបស់អ្នកអោយភ្លឺចែងចាំងល្អ ជាមួយនឹងតិចនិកងាយៗខាងក្រោមនេះ
ពេជ្រ ក៏ដូចជាវត្ថុផ្សេងៗទៀតដែរ គឺអាចកខ្វក់មានស្នាមខ្មៅ ឬប្រឡាក់ធូលីបានដោយរួមទាំងការប្រើឡេ ម្សៅសាប៊ូ ឬសូម្បីតែជាតិខ្លាញ់ ពីស្បែករបស់យើងក៏អាចធ្វើអោយពេជ្រមានសភាពស្រអាប់ដូចមានដូចមាន ហ្វីលស្ដើងៗស្រោបពីលើ ធ្វើអោយពេជ្រមើលទៅមិនចែងចាំងដូចដើម។
ក្រៅពីនេះអាកាសធាតុ ក៏អាចធ្វើអោយប្រតិកម្មជាមួយពេជ្របានដែរ។ ខាងក្រោមនេះជាវិធីសម្អាតគ្រឿងពេជ្រ ៖
- សាប៊ូលាងចាន
លាយសាប៊ូលាងចានជាមួយនឹងទឹកក្ដៅឧណ្ហៗ (ត្រូវពិនិត្យថាសាប៊ូនោះមិនមានលាយសារធាតុធ្វើអោយស ឬសារធាតុក្លរីន) ប្រើច្រាស់ទន់ៗ ខាត់អោយបែបពពុះ។ បន្ទាប់ពីនោះ ដាក់ពេជ្រនៅលើកន្រងជ័រ ឬកន្រ្ដងលោហៈ (ដែលជាវត្ថុមិនអាចឆូតសាច់ពេជ្របាន បើសិនមានប៉ះទង្គិច) រួចប្រើទឹកក្ដៅឧណ្ឌៗស្រោចលាងពពុះចោល ហើយប្រើក្រណាត់ទន់ៗផ្ដិតអោយស្ងួត។
-ADS- - ត្រាំក្នុងទឹកត្រជាក់
លាងទឹកត្រជាក់ ៤ភាគ និងសាប៊ូលាងចាន ដែលលាយទឹកហើយ ១ភាគ។ យកគ្រឿងពេជ្រមកត្រាំមួយសន្ទុះរួចប្រើច្រាស់ទន់ៗ ខាត់ស្រាលៗអោយសព្វមុននឹងដាក់គ្រឿងពេជ្រ ទៅលាងទឹកសាប៊ូ។ បន្ទាប់មកយកគ្រឿងពេជ្រ មកដាក់លើក្រដាសជូតមាត់ទុកអោយស្ងួតជាការស្រេច។
ប៉ុន្ដែប្រសិនបើអ្នកមិនចេះវិធីសម្អាតទេ អ្នកអាចយកទៅអោយជាងដែលមានជំនាញ នៅតាមហាងលក់ពេជ្រសម្អាតអោយបាន៕

Reviewed by Mong Kul
on
3:59 PM
Rating: