តម្លៃអប់រំទាំង ៧ ចេញពីរឿង «រថភ្លើងទៅប៊ូសាន» ដែលអ្នកទាំងអស់គ្នាគួរចងចាំទុក
រថភ្លើងទៅប៊ូសាន គឺជាខ្សែភាពយន្តមួយ ដែលពោរពេញដោយភាពភ័យរន្ធត់ កើតឡើងពីការប្រយុទ្ធប្រឆាំងរវាងសភាវៈល្អ ទល់នឹងសភាវៈអាក្រក់ គឺបិសាច។ ទោះជាយ៉ាងណា ក្រៅពីសាច់រឿងដែលមានតែភាពភ័យខ្លាចនេះ គេបានបង្កប់នូវតម្លៃអប់រំយ៉ាងច្រើន ដែលមនុស្សទូទៅមិនគួរមើលរំលងឡើយ។ ខាងក្រោមនេះ គឺជាមេរៀនសំខាន់ៗទាំង ៧ ដែលដកស្រង់ចេញពីរឿង «រថភ្លើងទៅប៊ូសាន»។
១. ឪពុកម្ដាយ តែងស្រឡាញ់ និងការពារកូនជានិច្ច។ ពេលខ្លះឪពុកម្ដាយ សុខចិត្តបាត់បង់ជីវិតខ្លួនឯង ធ្វើយ៉ាងណា ឲ្យតែកូនរបស់ខ្លួនអាចរស់រានមានជីវិត។ ជាក់ស្ដែងដូចជាតួអង្គឪពុកម្នាក់ សុខចិត្តបំពេញបំណងកូនគ្រប់បែបយ៉ាង ហើយប្រយុទ្ធប្រឆាំងនឹងពួកបិសាច ដើម្បីកូនរបស់គេ។
២. មនុស្សយើងមិនអាចគិតតែប្រយោជន៍ខ្លួនឯង មិនខ្វល់ពីសេចក្ដីសុខទុក្ខរបស់អ្នកដទៃនោះទេ។ យ៉ាងណានៅក្នុងរឿងនោះ មានមនុស្សមួយក្រុម បានព្យាយាមរត់ទៅកាន់ទូររថភ្លើងដែលមានសុវត្ថិភាព ប៉ុន្តែមានបុរសម្នាក់បានជំទាស់ និងមិនព្រមបើកទ្វារទទួលពួកគេឡើយ។
៣. មានសណ្ដានចិត្តកតញ្ញូ និងផ្ដល់ការសណ្ដោសប្រណីចំពោះមនុស្សផងទាំងឡាយ។ ដោយឡែក នារីបម្រើការលើរថភ្លើង បានព្យាយាមសាកសួរ និងជួយសង្គ្រោះចំពោះស្ត្រីរងគ្រោះ ដោយសារមានវិញ្ញាណបិសាចចូល។
៤. ជួយអ្នកដទៃឲ្យបានច្រើនតាមដែលយើងអាចធ្វើបាន មិនត្រូវឃើញគេហើយ មិនជួយនោះទេ។ មនុស្សយើងមិនគួរអាត្មានិយមបែបនេះឡើយ។
៥. ស្នាមញញឹម និងភាពកំប្លែងខ្លះក្នុងជីវិត គឺជារឿងមួយល្អប្រសើរបំផុត ព្រោះវាអាចធ្វើឲ្យយើងរាប់អានមនុស្សដែលនៅជុំវិញខ្លួនបានច្រើន។
៦. សេចក្ដីស្រឡាញ់ គឺធំធេង និងមានតម្លៃពុំអាចកាត់ថ្លៃបាន។ យើងត្រូវផ្ដល់ការស្រឡាញ់ចំពោះនរណាម្នាក់ ដែលយើងស្រឡាញ់ ព្រោះពេលវេលា ដែលយើងត្រូវឃ្លាតឆ្ងាយពីគ្នា មិនដឹងជា ថ្ងៃណានោះទេ វាអាចជាថ្ងៃស្អែក ឬខានស្អែកក៏មិនដឹង។
៧. ជីវិត ត្រូវតែលាយឡំជាមួយនឹងសូរចម្រៀង។ សូរចម្រៀងប្រៀបបាននឹងរស្មីនៃពន្លឺព្រះអាទិត្យ។ ចម្រៀងអាចធ្វើឲ្យយើងបាត់ទុក្ខកង្វល់។ ចម្រៀងអាចធ្វើឲ្យយើងញញឹម ក្នុងពេលដែលមានទុក្ខលំបាកបាន។

Reviewed by Kagha
on
10:34 AM
Rating: