ភ្លៀងមុននេះ ស្លាប់មនុស្សម្នាក់ ងាប់គោ២ក្បាល
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រន្ទះបាញ់បានបាញ់ប្រហារស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងសត្វគោ២ក្បាលទៀត បានងាប់នៅក្បែរម្ចាស់ផងដែរ កើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៥ មេសា ស្ថិតនៅចំណុចភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខណៈស្ត្រីរងគ្រោះកំពុងដឹកគោឱ្យស៊ីស្មៅតាមវាលស្រែ ។

ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះនួន សុខុម អាយុ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកគោ២ក្បាលឱ្យស៊ីស្មៅតាមស្រែ ពេលនោះមេឃកំពុងមានភ្លៀងរលឹមស្រិចៗ ។ មួយសន្ទុះ ស្រាប់តែមានរន្ទះមកបានបាញ់លើស្រី្តរងគ្រោះតែម្តង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ។ ជាមួយគ្នានោះដែរ គោ២ក្បាលដែលស្ត្រីនោះកំពុងដឹក ក៏ត្រូវរន្ទះបាញ់ងាប់ទាំងពីរផងដែរ ។
ភ្លៀងមុននេះ ស្លាប់មនុស្សម្នាក់ ងាប់គោ២ក្បាល
Reviewed by Mong Kul
on
9:29 PM
Rating:
Reviewed by Mong Kul
on
9:29 PM
Rating:

No comments: