កុំភ្លេចធ្វើរឿងមួយនេះ បើមិនចង់ឱ្យដៃគូអស់អារម្មណ៍ ក្រោយពេលរួមភេទរួច
តើអ្នកណាមិនហត់នឿយនឹងស្នេហា ដែលខាងស្រីចូលចិត្តឱ្យខាងប្រុសប្រើក្បាច់គេងបែរចំហៀងសម្រុកចូល ទាំងខាងបុរសមិនពេញចិត្ត?
ការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Archives of Sexual Behavior បានបង្ហាញថា ការបឺតមាត់, ឱបថើបថ្នាក់ថ្នម និងនិយាយពាក្យស្នេហា ក្រោយពេលបង្កាត់ភ្លើងស្នេហ៍ បញ្ជាក់ពីសេចក្តីសុខខាងផ្លូវភេទ និងស្នេហា។
វេជ្ជបណ្ឌិតលោកស្រី Kat Van Kirk ព្យាបាលផ្នែកបញ្ហាផ្លូវភេទបាននិយាយថា អ័រម៉ូនអុកស៊ីតូស៊ីន គឺជាថាមពលផ្លូវភេទ។ ជាការពិតណាស់ មនុស្សជាច្រើនចាត់ទុកអ័រម៉ូនអុកស៊ីតូស៊ីន ជាអ័រម៉ូនស្នេហា។ វាបានបញ្ចេញមក នៅពេលអ្នកបង្កាត់ភ្លើងស្នេហ៍ដ៏មានក្តីសុខ និងបង្កើនភាពស្និទ្ធស្នាលរបស់គូស្នេហ៍។
ការរក្សាភាពស្និទ្ធស្នាលខ្លួនប្រាណនឹងគ្នា ក៏អាចជាទំនាក់ទំនងកាយវិការមួយដែរ។ លោកស្រី Van Kirk និយាយថា “វាអាចជួយឱ្យអ្នកបានធូរស្បើយពីអារម្មណ៍ឈឺចាប់ទាំងផ្លូវចិត្ត ឬផ្លូវកាយ និងជួយឱ្យស្នេហាអ្នកទាំងពីរកាន់តែរឹងមាំឡើង”។
អត្ថប្រយោជន៍ផ្សេងទៀត ភាពស្និទ្ធស្នាលរវាងខ្លួនប្រាណនឹងខ្លួនប្រាណ អាចធ្វើឱ្យការរួមភេទបានកាន់តែច្រើនឡើង។ ការឱបថើបថ្នាក់ថ្នម អាចជួយរក្សាអារម្មណ៍ពុះកញ្ជ្រោលរបស់អ្នកឱ្យកាន់តែប្រសើរឡើងយ៉ាងមានក្ដីសុខបំផុត៕
កុំភ្លេចធ្វើរឿងមួយនេះ បើមិនចង់ឱ្យដៃគូអស់អារម្មណ៍ ក្រោយពេលរួមភេទរួច
Reviewed by Mong Kul
on
1:08 PM
Rating:
No comments: