របៀបធ្វើ ញាំម្កាក់ត្រីឆ្អើរ
គ្រឿងផ្សំ
- ផ្លែម្កាក់
- ត្រីឆ្អើរ
- ខ្ទឹមស
- ខ្ទឹមក្រហម
- ម្ទេសខ្មាំង
- បង្ការក្រៀម
- ស្ករស
- ទឹកត្រី
- ជីរនាងវង
- សណ្តែកដីលីង
វិធីធ្វើ
- ម្កាក់ចិតសំបកសាប់ល្អិតៗ ហាន់សរសៃៗ។ ត្រីឆ្អើរ យកទៅឆ្អើរឱ្យស្រួយ បេះស្បែក ឆ្អឹងចេញ ជាដុំតូចៗ។
- ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ ម្ទេសខ្មាំងហាន់ល្អិ់តៗ ។
- ពេលបរិភោគយកម្កាក់លាយជាមួយត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី បង្ការក្រៀម ស្ករស ភ្លក់មើលតាមចូលចិត្ត ទើបលាយជីរ និងសណ្តែកដីលីងពីលើជាការស្រេច ។

របៀបធ្វើ ញាំម្កាក់ត្រីឆ្អើរ
Reviewed by Mong Kul
on
9:37 PM
Rating:
Reviewed by Mong Kul
on
9:37 PM
Rating:

No comments: