ជឿទេ អ្នករត់កីឡា តែងតែមាន សុខភាពផ្លូវភេទ ខ្លាំងជាងគេ ?
ការរត់កីឡាត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃក៏អាចជួយបង្កើនចំនួនអ័រម៉ូនភេទប្រុស និងចំណង់ផ្លូវភេទ ព្រមទាំងជួយឲ្យការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទរបស់ស្ត្រី និងបុរសកាន់តែខ្លាំងក្លាផងដែរ។
បើសិនជាអ្នកជាអ្នករត់កីឡា អ្នកពិតជាដឹងរួចទៅហើយអំពីអត្ថប្រយោជន៍នៃការហាត់កីឡាដូចជា អាយុវែង បន្ថយស្ត្រេស ពង្រឹងដល់ការចងចាំ និងបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាអំណះអំណាងច្បាស់លាស់មួយដែលបញ្ជាក់ថា ការរត់កីឡាជួយបង្កើនចំណង់ផ្លូវភេទ ក៏ដូចជាសុខភាពផ្លូវភេទកាន់តែល្អ៖
– ការហាត់ប្រាណដោយការរត់កីឡាជាវិធីដ៏ល្អមួយក្នុងការជំរុញដល់សុខភាពផ្លូវភេទកាន់តែល្អ តាមរយៈបង្កើនចំណង់ផ្លូវភេទ។
– បង្កើនចំនួនអ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូនទាំងបុរស និងស្ត្រី សម្រាប់ជំរុញដល់សកម្មភាពផ្លូវភេទកាន់តែល្អ។
– ការរត់អាចជួយឲ្យអ្នកឈានដល់ចំណុចកំពូលបានកាន់តែខ្លាំងក្លា។
– ការរត់កីឡាជួយឲ្យរាងកាយកាន់តែមានភាពសមសួន ហើយអ្នកក៏ពេញចិត្តនឹងរាងកាយនេះខ្លាំងក្លាផងដែរនៅពេលធ្វើសមរភូមិលើគ្រែម្តងៗ។
– ការរត់កីឡានឹងជំរុញដល់លំហូរឈាមកាន់តែល្អទៅតំបន់លិង្គ ហើយក៏ជួយបំបាត់អាការៈលិង្គមិនព្រមឡើងរឹងផងដែរ។
សរុបសេចក្តីមក ការរត់គឺជាវិធីដ៏ល្អមួយក្នុងការជំរុញដល់សកម្មភាពផ្លូវភេទ។ ប៉ុន្តែចូរចាំថា ត្រូវតែមានតុល្យភាពនៃការហាត់ប្រាណទាំងនេះផង ហើយក៏មិនត្រូវធ្វើខ្លាំងក្លាពេកដែរ។ ត្រឹមតែរត់កីឡា ៣០នាទីក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ណាស់ហើយ៕
ជឿទេ អ្នករត់កីឡា តែងតែមាន សុខភាពផ្លូវភេទ ខ្លាំងជាងគេ ?
Reviewed by Mong Kul
on
9:27 PM
Rating:
No comments: