Top Ad unit 728 × 90

ថ្មីៗ

randomposts

ទម្លាប់​ដែល​ធ្វើឲ្យ​ទ្វារមា​សមិន​សប្បាយចិត្ត​

​ទ្វារមាស​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​អាច​បញ្ជាក់បាន​យ៉ាងច្បាស់​នៅពេលដែល​មាន​ការបង្ក​រោគ​តិចតួច និង​អតុល្យភាព​អ្វីមួយ ប៉ុន្តែ​មាន​អាហារ និង​ទង្វើរ​ច្រើនណាស់​ដែល​អាច​បណ្តាល​ឲ្យ​ទ្វារ​មាសមាន​សុខភាព​មិនល្អ​។​



​ខោ​ទ្រនាប់​

ស្ត្រី​គួរតែ​ស្លៀកខោ​ទ្រនាប់​ធ្វើ​ពី​សាច់​កា​តុង​។ ខោ​ទ្រនាប់​ភាគច្រើន​បង្កើតឡើង​ដោយ​វត្ថុធាតុដើម​ដែល​មិនល្អ​សុខភាព (Synthetic Material) ហើយ​វា​ក៏​ជា​មូលហេតុ​នាំឲ្យ​ចេញ​ជា​ភាពសើម​ច្រើន​ធ្វើឲ្យ​ស្ត្រី​ងាយ​នឹង​កើត​ការបង្ក​រោគ​ក្នុង​ទ្វារមាស​ផងដែរ​។
ការ​កោ​រោម​

ការ​រោម​នៅ​ថ្ងាស់​ក្រោម​ច្រើន​អាច​បង្ក​ជា​ផលវិបាក​ច្រើន ព្រោះថា​វត្តមាន​របស់​វា​តែងតែ​ជា​អ្នកការពារ​ទ្វារមាស​ពី​ការ​កកិត និង​ការបង្ក​រោគ​។ ដូច្នេះ ការ​ដែល​កោ​រោម​ដល់​ទ្វារមាស​ស្អាត​បែបនេះ វា​ពិតជា​មិន​ទំនង​ថា​ល្អ​ចំពោះ​សុខភាព​ទ្វារមាស​ឡើយ ផ្ទុយទៅវិញ វា​នឹង​ងាយ​ធ្វើ​ឲ្យ​ឆ្លង​រោគ​ថែមទៀត​។
ទឹក​អនាម័យ​
ការប្រើ​ទឹក​អនាម័យ​អាច​រំខាន​ដល់​តុល្យភាព​ធម្មជាតិ​របស់​បាក់តេរី​ល្អៗ​ក្នុង​ទ្វារមាស ហើយ​ការ​ដែល​ប្រើ​វា​ជា​ទៀងទាត់​ទៀត​នឹង​ធ្វើឲ្យ​ស្ត្រី​ងាយ​នឹង​ឆ្លង​ជំងឺ ជាពិសេស​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត ជំងឺ​កាមរោគ និង​មិន​អាច​មាន​កូន​ថែម​ទៀត​។

អាហារ​ដែល​មាន​ក្លិន​ឆួល​ខ្លាំង និង​ជាតិ​ផ្អែម​ខ្លាំង​
​អាហារ​មាន​ក្លិន​ឆួល​ខ្លាំង​ដូចជា ខ្ទឹម​ស និង​ការី ត្រូវបាន​គេ​ស្គាល់​ថា អាច​ផ្លាស់ប្តូរ​ក្លិន​ខ្លួន​ទាំងមូល រួម​ទាំង​ទ្វារមាស​ផងដែរ​។ ជាមួយគ្នានេះដែរ ការ​ដែល​ញ៉ាំ​របស់​ផ្អែម​ច្រើនពេក​ក៏​ត្រូវបាន​គេ​រកឃើញ​ថា មិនល្អ​ចំពោះ​សុខភាព​ទ្វារមាស និង​ងាយ​កើតរោគ​ផ្សិត​ទៀត​។
កត្តា​ផ្សេងៗ​
  • ​សុខភាព​ទូទៅ​មិន​ល្អ​ដូចជា គេង​មិន​គ្រប់គ្រាន់ ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់ និង​ស្ត្រេ​ស​
  • ​ការប្រែប្រួល​កម្រិត​អ័រម៉ូន​ក្នុងពេល​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះកូន រ៉ាំ​ង​រដូវ ប្រើ​ថ្នាំ​ពន្យា​កំណើត និង​ប្រើ​ថ្នាំ​សរសៃ​
  • ​ជក់បារី​
  • ​ស្ត្រេ​ស​
  • ញ៉ាំ​គ្រឿង​ស្រវឹង​
  • ​ជំងឺ​ទឹកនោម​ផ្អែម​
  • ​ជំងឺ​កាមរោគ​
  • ​ការបង្ក​រោគ​នៅ​កន្លែង​ណា​ផ្សេង​នៃ​រាងកាយ​
  • ​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ច្រើន​ជ្រុល ឬ​លើស​កម្រិត​
  • ​ធាត់​ជ្រុល​៕
ទម្លាប់​ដែល​ធ្វើឲ្យ​ទ្វារមា​សមិន​សប្បាយចិត្ត​ Reviewed by Mong Kul on 4:40 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.