របៀបធ្វើ ខបង្កង
គ្រឿងផ្សំ
- បង្កង
- ប្រេងឆា
- ខ្ទឹមស ចិញ្រាំអោយម៉ត់
- អំបិល ទឹកត្រី ទឹកស៊ីអ៊ុីវ ម្សៅស៊ុប ស្ករត្នោត ម្រេច
វិធីធ្វើ
- ដំបូងត្រូវយកបង្កងទៅបកសម្បកឲ្យស្អាត កាត់ពុកមាត់ និងដង្កៀបចេញ ប៉ុន្តែកុំកាត់ក្បាលឲ្យសោះ ព្រោះខួររបស់វាពិតជាគន្លឹះនៃឲ្យរសជាតិខឆ្ងាញ់។
- បង្កងដែលបករួចត្រូវប្រឡាក់អំបិល ឲ្យរឹងសាច់ ចំណែកខួរត្រូវឆ្កឹះដាក់ចានទុកដោយឡែកពីគ្នា។
- បន្ទាប់មកទៀតត្រូវយកខ្ទឹមសចិញ្ច្រាំបំពងប្រេងឆាឲ្យឡើងក្រហមឈ្ងុយ រួចដួសដាក់ចាន។
- បន្ទាប់មកត្រូវដាក់បង្កងចៀនក្នុងខ្ទះឲ្យឆ្អិនឡើងពណ៌ក្រហមព្រឿងៗ ហើយដួសដាក់ចានទុកមួយអន្លើ។
- ដាក់ខ្ទះទុកអោយក្ដៅ រួចដាក់ខួរបង្កង ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករត្នោត ម្សៅស៊ុប ម្រេច បង្កង និងទឹកបន្តិចចូល ហើយកូរឲ្យស្មើសាច់ ភ្លក់មើលអោយល្មម តាមការចូលចិត្ត ។
- រំងាស់ទុកអោយចូលចូលជាតិ សឹមដួសដាក់ចានដែលត្រូវទទួលទាន និង ដាក់ខ្ទឹមសបំពងរោយពីលើ រួចជាការស្រេច ។
របៀបធ្វើ ខបង្កង
Reviewed by Mong Kul
on
8:48 PM
Rating:
Reviewed by Mong Kul
on
8:48 PM
Rating:

No comments: