ពិតជាប្លែកមែន! អាងចិញ្ចឹមត្រី នៅអង់គ្លេស ក្លាយជាកន្លែង រៀបអាពាហ៌ពិពាហ៌ ដំបូងគេ
គូស្នេហ៍ជាច្រើនអាចជួបភាពរំភើប និងរន្ធត់ក្នុងជីវិតអាពាហ៌ពិពាហ៌ ក្រោយពីអាងត្រីមួយកន្លែង បានក្លាយជាកន្លែងដំបូងគេក្នុងចក្រភពអង់គ្លេស សម្រាប់ការរៀបចំពិធីរៀបការនៅក្រោមទឹក។
តំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមួយនេះ នឹងអាចរៀបចំអាពាហ៌ពិពាហ៌ ដល់គូស្នេហ៍ដែលចង់ប្តូរបរិយាកាសក្នុងការរៀបចំការរៀបការទាំងនៅក្នុងទឹក ឬនៅកន្លែងអាងត្រីនោះតែម្តង។ ជាមួយគ្នានេះ បុគ្គលិកនៅ Sea Life Centre ក្នុងតំបន់ Blackpool ទីក្រុង Lancashire បានទទួលការស្នើសុំជាច្រើនដើម្បីរៀបការនៅកន្លែងនោះរួចជាស្រេច ខណៈដែលទីនោះគឺជាកន្លែងទស្សនាត្រីឆ្លាម និងបបែល។
គូស្វាមីភរិយាថ្មីអាចជ្រើសរើសយកការរៀបការនៅក្រោមទឹកក៏បាន ឬក៏រៀបការនៅកន្លែងទស្សនាត្រីក៏បាន។ បន្ទាប់មក គូស្នេហ៍ទាំងនោះនឹងត្រូវចុះទៅហាងក្រោមទឹក ដែលពោរពេញដោយត្រីឆ្លាម បបែល និងសត្វសមុទ្រជាច្រើនផ្សេងទៀត។ ក្រោយមកទៀត ពួកគេអាចផ្លាស់ប្តូរការសន្យាដ៏ផ្អែមល្ហែម ដោយក្បាលរបស់ពួកគេស្ថិតនៅលើផ្ទៃទឹក ហេតុនេះ តាអាចារ្យអាចស្តាប់ឮពាក្យស្បថស្បែរបស់ពួកគេ។
ពួកគេក៏អាចជ្រើសរើសយកការរៀបការនៅក្រោមទឹក ដូចជាក្នុងអាងចិញ្ចឹមត្រីឆ្លាម ឬពីមុខកញ្ចក់នៃមហាសមុទ្រយក្សផងដែរ។ កន្លែងដ៏គួរឲ្យទាក់ទាញនេះក៏ផ្តល់ជូននូវស្រាសាំប៉ាញ និងនំប៉័ងសម្រាប់ភ្ញៀវ ក៏ដូចជាអាហាងពេលព្រឹក ក្នុងកម្មវិធីរៀបការនោះផងដែរ៕
ប្រភព៖ mirror
ពិតជាប្លែកមែន! អាងចិញ្ចឹមត្រី នៅអង់គ្លេស ក្លាយជាកន្លែង រៀបអាពាហ៌ពិពាហ៌ ដំបូងគេ
Reviewed by Mong Kul
on
8:36 PM
Rating:
No comments: