Top Ad unit 728 × 90

ថ្មីៗ

randomposts

ប្រពន្ធ​មានកូន​ខ្ចី ដាច់រ​បបរ​យូរពេក លួងលោម​នារី​គ​ថ្លង់ នាំទៅ​រំលោភ​ក្នុង​បន្ទប់ទឹក

​ខេត្តកណ្តាល ៖ ដោយ​សា​រតែ​​ប្រពន្ធ​​កូ​នខ្ចី មិនអា​ច​រួម​ដំណេ​ក​​បាន បុរស​​ជា​ប្តី​​ល្មោភ​កាម បា​ន​ប្រើ​កា​យ​វិកា លួង​លោម​​នារី​គ​​ថ្លង់ និង​​មាន​ជ​ម្ងឺ ស​​សៃ​ប្រ​សាទ យ​កទៅ​​រំលោ​ភ នៅក្នុ​ង​ប​​ន្ទប់​​ទឹក រហូត​​បា​នសម្រេច ហើ​យ​ចៃ​ដន្យ សក​ម្ម​ភាព​នេះ ត្រូវបាន​ស្ត្រី​ជា​ម្តាយ នារី​រងគ្រោះ មានការ​សង្ស័យ ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង ១៨​និង​១០ នាទី ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧ ត្រង់ចំណុច​បន្ទប់ទឹក ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង ភូមិ​ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជ្រា បូ​ផាន់ ហៅ​សុខ​ម៉ាញ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់ អាយុ​ទើបតែ ៦​ខែ បច្ចុប្បន្ន​រស់នៅ ភូមិ​ពុក​ឬ​ស្សី​លើ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ម​តល អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ ជា​មនុស្ស​គ​ថ្លង់ និង​មាន​ជម្ងឺ ស​សៃ​ប្រសាទ ប្រចាំកាយ បច្ចុប្បន្ន​រស់នៅ ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ​។​
​ប្រភព​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១៨​និង​៣០ នាទី ស្ត្រី​ជា​ម្តាយ បាន​ប្រទះឃើញ កូនស្រី​ដើរចេញ ពី​ក្នុង​បន្ទប់ទឹក ផ្ទះ​ជនសង្ស័យ ហើយ​ជនសង្ស័យ ដើរចេញ​តាម​ក្រោយ​។ ដោយមាន​ការសង្ស័យ ស្ត្រី​ជា​ម្តាយ បានសម្រេច​ចិត្ត ដាក់ពាក្យ​បណ្តឹង ឲ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​។ ជនសង្ស័យ បាន​សារភាពថា ប្រពន្ធ​របស់គេ ទើប​ឆ្លងទន្លេ មិនអាច​រួមដំណេក ក៏​ណាត់ជួប​នារី​រងគ្រោះ ហើយ​រំលោភ បានសម្រេច នៅក្នុង​បន្ទប់ទឹក​៕

P 1103C
ប្រពន្ធ​មានកូន​ខ្ចី ដាច់រ​បបរ​យូរពេក លួងលោម​នារី​គ​ថ្លង់ នាំទៅ​រំលោភ​ក្នុង​បន្ទប់ទឹក Reviewed by Mong Kul on 7:11 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.