Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ បបរលត ឬបាញ់កាញ់

 គ្រឿងផ្សំ
  • ជើងជ្រូក​ ១គីឡូ កាត់ជាដុំៗ
  • ទឹកត្រី ១-២ស្លាបព្រាបាយ
  • ដុំស៊ុបខ្នរ ១ដុំ
  • ស្ករស ១ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ការ៉ុត ២មើល កាត់ដុំៗ
  • លត និងបាញ់កាញ់ កន្លះគីឡូ(ស្រុះទឹកក្តៅ)
  • គ្រឿងខាងក្រៅ សណ្តែកបណ្តុះ, ខ្ទឹមបំពង, ក្រូចឆ្មា, ជីរណា, សាឡាដ
  • ប្រហិត, ឈាមជ្រូក, ម្ទេស ដាក់ ឬមិនដាក់តាមការចូល​ចិត្ត
វិធីធ្វើ
  1. ដំបូង​យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ​ បន្ទាប់ពីពុះ​ខ្លាំង​ហើយ​ដាក់​ជើងជ្រូក​ចូល​ទុក​ឲ្យ​ពុះ​ម្តង​ទៀត(ដងពពុះ​ អណ្តែត​មក​លើ​ចេញ)។
  2. យក​ទឹក​ត្រី, អំបិល​, ស្ករស ​និង​ដុំ​ស៊ុប​ខ្នរ​ដាក់​ចូល​កូរ​វា​បន្តិច​ រំងាស់​រហូត​ទាល់​តែ​ជើង​ជ្រូក​ផុយ។
  3. បន្ទាប់​ពី​ជើង​ជ្រូក​ផុយ​ហើយ​ដាក់​ប្រ​ហិត និង​ការ​រ៉ុត​ចូល​គ្រប​វា​ទុក​ប្រហែល​ជា​ ១០​នាទី​ល្មម​ការ៉ុត​ផុយដែរ​ អាច​យក​មក​ផ្សំជា​មួយ​គ្រឿង​ខាង​ក្រៅ​ញាំ​បាន​ហើយ។
  4. យក​ចាន​មក​ផ្សំ​គ្រឿង​​ដំដូង ដាក់​សាឡាដ,​ សណ្តែក​បណ្តុះ, បាញ់កាញ់ ឬលត, ឈាម, ទឹក​ស៊ុប ​(សាច់, ការ៉ុត, ប្រហិត), ជី និង​ខ្ទឹម​បំពង ជា​ការ​ស្រេច៕


របៀបធ្វើ បបរលត ឬបាញ់កាញ់ Reviewed by Mong Kul on 8:58 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.