របៀបធ្វើ ទាខ្វៃប៉េកាំង
គ្រឿងផ្សំ
- ទាមួយក្បាលទំងន់ ចាប់ពី ២,៥ គីឡូក្រាម ទៅ ៣ គីឡូក្រាម
- ទឹក ៨ ពែង
- ខ្ញី ១ បន្ទះ
- ដើមខ្ទឹម ១ ដើមកាត់ជា ២ កំណាត់
- ទឹកឃ្មុំ ៣ ស្លាបព្រាបាយ
- ទឹកខ្មេះ ១ ស្លាបព្រាបាយ
- ផ្លែសឺរី ១ ស្លាបព្រាបាយ
- ម្សៅពោត ១ ស្លាបព្រាបាយលាយទឹក៣ស្លាបព្រាបាយ
- ដើមខ្ទឹម ទុកទុកធ្វើជាបន្លែ នឹងតុបតែង
របៀបធ្វើ
- ធ្វើទារួចលាងអោយស្អាតសម្រស់ទឹកអោយស្រស់ ហើយចងករព្យួរនៅកន្លែងត្រជាក់ មានខ្យល់បក់ចេញចូលគ្រប់គ្រាន់ រយះពេល ៥ ម៉ោង។
- ចាក់ទឹកក្នុងឆ្នាំង ឫខ្ទះ ដាំអោយពុះ រួចដាក់ខ្ញី ដើមខ្ទឹម ទឹកឃ្មុំ ទឹកខ្មេះ នឹងផ្លែសឺរី ចូលក្នុងឆ្នាំងរម្ងាស់ ១ ពុះរួចដាក់ម្សៅពោតដែលលាយរួចស្រាប់ ហើយកូរអោយសព្វ។
- ដាក់ទាលើឩបករណ៍ចម្រោះ ស្រោចទឹកគ្រឿងទេសដែលបានរម្ងាស់លើទាអោយសព្វកន្លែងរយះពេល១០នាទី(ត្រាំក៏បាន) ហើយព្យួរសំងួតម្តងទៀតរយះពេល ៦ ម៉ោងរហូតទាស្ងួតល្អ។ បើប្រញាប់អាចកាត់បន្ថយម៉ោង តែរស់ជាតិពិតជាមិនដូចគេ។
- ដាក់ទាក្នុងឩបករណ៍ខ្វៃ (Oven) ឫឡខ្វៃ ដោយត្រូវកំដៅឡជាមុនក្នុងកម្តៅ ៣៥០ Degree ដោយដាក់ទ្រូងផ្ងាឡើងលើដុតរយះពេល ៣០ នាទី។
- ត្រឡប់់ទាដាក់ខ្នងឡើងលើម្តង ខ្វៃ ៣០ នាទី រួចហើយត្រឡប់ទ្រូងឡើងលើម្តងទៀត ខ្វៃថែម ១០ នាទីទៀតជាការស្រេច។ កុំភ្លេចដាក់ប្រដាប់ត្រងទឹកស្រក់ពីទាផង៕
របៀបធ្វើ ទាខ្វៃប៉េកាំង
Reviewed by Mong Kul
on
8:29 PM
Rating:
No comments: