នាយឆ្អឹង ត្រូវចោរគាស់ផ្ទះ រួចផ្ទុះកំហឹងដាក់មន្រ្តីប៉ូលីសខណ្ឌ័ពោធិសែនជ័យ
កាលពីថ្ងៃទី ១១ ឈានចូលថ្ងៃេទី ១២ កុម្ភះ ចោរបានចូលទៅគាស់ផ្ទះរបស់លោក ខាន់ ម៉េ ហៅនាយឆ្អឺងដែលបានធ្វើឲ្យលោកទៅដាក់ពាក្យបណ្ដឹងប៉ុន្តែមិនបានទទួលចំណាត់ការទៅវិញ។ ហេតុនេះហើយបានជាធ្វើឲ្យលោកបង្ហើនូវវីដេអូរិះគន់យ៉ាងវែងមួយផងដែរ។
នាយឆ្អឹងបាននិយាយថា ក្រោយពីបានចូលលុយជាមួយ បងប្អូន បើកហាងបោកអ៊ុតរួចមកលោកមិនទាន់ស្គាល់នូវប្រាក់ចំនេញដូចម្ដេចទេ ដោយសារតែថ្លៃជួលផ្ទះនៅមុចវត្តពេោធិ៍ចិនតុងមានតម្លៃថ្លៃ ហើយការរកស៊ីប៉ុន្មានខែនេះដំណើរការមិនសូវមានម៉ូយ។
ប៉ុន្តែលុយកាក់របស់គាត់កំពុងតែខ្វះខាត ផងស្រាប់តែមានចោរចូលគាស់ផ្ទះរបស់លោកទៀត យករបស់របរម៉ាស៊ីនរបស់លោកអស់រលីង កាលពីយប់ថ្ងៃទី ១១ ឈានចូលថ្ងៃទី១២ កុម្ភះ បណ្ដាលឲ្យលោកអស់ដើមអស់ចុងហើយត្រូវសងបំណុលគេយ៉ាងច្រើនទៀត ដោយសារអាជ្ញាធរមិនដោះស្រាយលើបណ្ដឹងរបស់ខ្លួន ដែលបានប្ដឹងចាប់ចោរ ដែលអ្នកនៅក្នុងតំបន់នោះ សុទ្ធតែស្គាល់មុខសញ្ញា។ចង់ដឹងថាតើនាយ ឆ្អឹងនិិយាយអ្វីខ្លះពីរឿងរបស់ខ្លួន និងការរិះគន់សមត្ថកិច្ចសូមតាមដានស្ដាប់ដូចខាងក្រោម៖
នាយឆ្អឹង ត្រូវចោរគាស់ផ្ទះ រួចផ្ទុះកំហឹងដាក់មន្រ្តីប៉ូលីសខណ្ឌ័ពោធិសែនជ័យ
Reviewed by Mong Kul
on
4:24 PM
Rating:
No comments: