អ្នកលក់ទូរស័ព្ទ បើកឡានបុករះអ្នកជិះម៉ូតូ ស្លាប់ ៣នាក់ និងរងរបួសជិត ១០នាក់
រាជធានីភ្នំពេញ ៖ ជនបង្កសោកនាដកម្ម បើករថយន្តបញ្ច្រាសផ្លូវ បុករះអ្នកដំណើរ ស្លាប់ ៣នាក់ និងរបួសមនុស្សជាច្រើន គឺជាអ្នកលក់ទូរស័ព្ទដៃ នៅម្តុំចាក់អង្រែក្រោម ហើយជនបង្ក បានរងរបួសពេញខ្លួន ដោយសារតែប្រជាពលរដ្ឋចោមរោមវាយទាត់ធាក់ បន្ទាប់ពីបង្ក គ្រោះថ្នាក់ចរារចរណ៍ កាលពីវេលាម៉ោង ១៨និង១០ នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កឈ្មោះ មាស សុខហេង ភេទប្រុស អាយុប្រមាណ ៣០ឆ្នាំ ជាអ្នកលក់ ទូរសព្ទ័ដៃ ស្នាក់នៅ ផ្ទះលេខ១១១ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប់ករថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បើកបុករះម៉ូតូ នៅតាមបណ្ដោយ មហាវិថីព្រះមុនី្នវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចន្លោះចំណុច ច្រមុះជ្រូកក្បាលថ្នល់ មកវិទ្យាល័យបឹងត្របែក ខាងមុខអតីតរោងចក្រ គង់ហុងកាត់ដេរ បណ្តាលឲ្យឱ្យស្លាប់មនុស្ស ៣នាក់ ក្នុងនោះស្រី ២នាក់ និងប្រុសម្នាក់ របួសប្រមាណ ១០នាក់ ខូចខាតម៉ូតូជិត ១០គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បើករថយន្ត ពីជើងទៅត្បូង ស្រាប់តែដល់ ចំណុចកើតហេតុ ពោលនៅមុខ អតីតរោងចក្រ គង់ហុង កាត់ដេរ ស្រាប់តែជ្រុល ទៅបុកជនរងគ្រោះ ប្រុសស្រី ៣នាក់ កំពុងបើកម៉ូតូឆ្លងផ្លូវ ហើយក៏ជ្រុល ទៅបញ្ច្រាសផ្លូវ បើកបុករះម៉ូតូរ បស់ប្រជាពលរដ្ឋ ផ្សេងទៀត ដែលកំពុងធ្វើដំណើរ មកពីមុខបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ គួរឲ្យរន្ធត់ ។ ស្ត្រីរងគ្រោះទាំង ២នាក់ ដែលបានស្លាប់នោះ គឺជាបងប្អូនភ្លោះ ហើយត្រូវបាន សមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯអ្នករបួស ត្រូវបានដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យផងដែរ៕

Reviewed by Mong Kul
on
4:51 PM
Rating:
No comments: