Top Ad unit 728 × 90

ថ្មីៗ

randomposts

ត្រីនាគជាច្រើនក្បាល ងាប់លើឆ្នេរសមុទ្រហ្វីលីពីន អ្នកស្រុកភ័យខ្លាចថាជាប្រផ្នូលនៃគ្រោះមហន្តរាយ


ហ្វីលីពីន៖ ត្រីយក្សប្រភេទ Oarfish ដែលគេជឿថា ជាអ្នកនាំសាររបស់សមុទ្រ ត្រូវបានគេប្រទះឃើញងាប់ ហើយរសាត់មកទើរលើឆ្នេរសមុទ្រប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ ដោយបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងថា ជាប្រផ្នូលនៃការកើតមានគ្រោះរញ្ជួយដីដ៏ធំជាថ្មីម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។


អ្នកស្រុកជាច្រើន ព្រមទាំងអ្នកវិទ្យាសាស្រ្តមួយចំនួនផង ជឿជាក់ថា ត្រីនេះ គឺជាត្រីនាគ វាត្រូវបានរលកធំៗបោកបក់មកទើរលើឆ្នេរសមុទ្រខេត្ត Agusan del Norte ប្រទេសហ្វីលីពីន ប៉ុន្មានថ្ងៃមុនពេលមានគ្រោះរញ្ជួយដីវាយប្រហារលើកោះ Mindanao island កាលពីថ្ងៃទី១១ ខែកុម្ភៈ។


ប្រភពបន្តថា ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ ត្រីនាគ ចំនួន៥ក្បាលទៀត ត្រូវបានគេរកឃើញងាប់ទើរលើឆ្នេរសមុទ្រ រួមជាមួយព័ត៌មាន មនុស្សចំនួន៨នាក់បានស្លាប់ និង២០០នាក់់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ខាងលើនោះ។
ត្រីនាគជាច្រើនក្បាល ងាប់លើឆ្នេរសមុទ្រហ្វីលីពីន អ្នកស្រុកភ័យខ្លាចថាជាប្រផ្នូលនៃគ្រោះមហន្តរាយ Reviewed by Mong Kul on 4:52 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.