របៀបធ្វើ នំដំឡូងដុត
គ្រឿងផ្សំ
- ដំឡូងមីឈូសរួច ១គីឡូ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករស ៣០០ក្រាម
- ខ្ទិះដូង ៤០០មីលីលីត្រ
- សាច់ដូងកោស ១ចំហៀងផ្លែ
- ស៊ុត ៥គ្រាប់
- ទឹកដោះគោ ១កំប៉ុង
- ទឹកស្លឹកតយ ២០០មីលីលីត្រ
វិធីធ្វើ
- ដំបូងអ្នកត្រូវយកដំឡូងដែលបានឈូសរួចមកលាយជាមួយស្ករស, អំបិល, សាច់ដូង, ទឹកដោះគោ, ទឹកស្លឹកតយ, ខ្ទិះដូង និងគោះពងទាដាក់ រួចកូរវាបញ្ចូលគ្នាទាំងអស់។
- នៅពេលដែលកូរសព្វហើយ ត្រូវយកវាទៅចាក់ចូលក្នុងម៉ាស៊ីនក្រឡុក ធ្វើការរង់ចាំឲ្យម៉ាស៊ីនកិនម៉ត់សិន។
- បន្ទាប់ពីម៉ាស៊ីនកិនរួចរាល់ហើយ ត្រូវចាក់វាចេញមកវិញដាក់ចូលទៅក្នុងថាសវាសឲ្យស្មើ ឬសំភារៈអ្វីផ្សេងដែលមានផ្ទៃរាបដូចទៅនិងថាស រួចយកវាទៅដាក់ចូលក្នុងឡដុតនំ ឬឡាំងស៊ិងចំហុយក៏បាន រក្សាទុកប្រហែលជា ៥០នាទី ទៅ ១ម៉ោង។
- ពេលនំឆ្អិនមុន និងអ្នកយកនំទៅកាត់ត្រូវទុកវាពី ១៥ ទៅ២០នាទីសិន ដើម្បីឲ្យងាយស្រួលក្នុងការកាត់ កាត់ហើយរៀបដាក់ចានជាការស្រេច ៕
របៀបធ្វើ នំដំឡូងដុត
Reviewed by Mong Kul
on
11:22 PM
Rating: